សិក្ខាសាលា”គារគ្រប់គ្រងពេលប្រកបដោយប្រសិទ្ធិភាព-Effective Time Management” ដែលធ្វើបទ បង្ហាញដោយលោក William Yap (ពីប្រទេសម៉ាឡេស៊ី) ជួនបុគ្គលិកសិក្សានិងនិស្សិតនៅសាកលវិទ្យាល័យធនធានមនុស្ស (Human Resource University, Cambodia)
សាកលវិទ្យាល័យធនធានមនុស្សុ(Human Resource University, Cambodia) បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបមោទនភាព ជាមួយវត្តមានលោក William Yap (Master of Human Resource Management and Industrial Relation, The University of New Castle) ក្នុងការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ស្តីពី “ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធិភាព(Effective Time Management)” ជួនដល់បុគ្គលិកសិក្សា និងសិស្សនិស្សិត នៅសាកលវិទ្យាល័យធនធានមនុស្ស រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នេះ។

ជាការយល់ដឹងពីអ្វីដែលគ្រប់គ្នាយល់ថា ជាប្រធានបទចាស់ តែដោយសារអ្នកអធិបាយថ្មី បានធ្វើឲ្យសិក្ខាកាម ផ្លាស់ទស្សនៈ ប្រកបដោយការប្រុងប្រយ័ត្ន ក្នុងការទទួលយក នូវអ្វីដែលជាការយល់ដឹង និងបទពិសោធន៍ថ្មី បន្ថែមដោយបទពិសោធន៍លើការងារធ្វើបទបង្ហាញរបស់ជនជាតិបរទេស ជាពិសេស ពីជនជាតិនៃប្រជាជាតិអាស៊ានតែមួយ ដូចគ្នា ស្របពេលដែល យើងទាំងអស់គ្នានឹងត្រូវរួមរស់លើនាវានៃការអភិវឌ្ឈន៍ “សហគមន៍តែមួយ វាសនាតែមួយ” នៅដំណាច់ឆ្នាំ២០១៥ខាងមុខ លើវិស័យសេដ្ឋកិច្ច។ ក្រៅពីនេះ នៅមានសិល្បៈនានានៃការធ្វើបទបង្ហាញ ការដាក់ការងារ ដើម្បីពិភាក្សារួមគ្នាជាក្រុម និងការលេងល្បែងកម្សាន្តល្បងប្រាជ្ញាជាដើមផង…។
ជារួម សិក្ខាសាលានេះ បានផ្តល់ឲ្យសិក្ខាកាម នូវចំណេះដឹងមួយចំនួនដូចជា៖
– សារៈសំខាន់នៃការគ្រប់គ្រងពេលវេលា និងការប្រើប្រាស់ពេលវេលា
– ការចេះធ្វើផែនការពេលវេលា ឲ្យមានប្រសិទ្ធិភាពនិងគោលដៅច្បាស់
– ការកំណត់ការងារចំបង បន្ទាប់ និងបន្ទាប់បន្សំ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធិភាពលើការងារ
– ការយល់ដឹងពីបុគ្គលិកលក្ខណៈបុគ្គលនានា និងការធ្វើការជាមួយក្រុមមនុស្សទាំងនោះ
– ការចេះគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងខ្លួនឯង
– យល់ដឹងច្បាស់ពីតម្លៃនៃពេលវេលានិងអាទិភាពនៃការងារ
– យល់ពីការអនិវត្តខុសឆ្គងរបស់ខ្លួនក្នុងការប្រើប្រាស់និងគ្រប់គ្រងពេលវេលារបស់ខ្លួនពីមុន ឈានទៅដល់ការកែប្រែនិងអភិវឌ្ឈបន្ថែម
– និងបទសោធន៍បន្ថែមផ្ទាល់ខ្លួនលោក Willliam នានាក្រៅពីប្រធានបទជាច្រើនផ្សេងទៀត…។
ពិតជាចំណេះដឹងសាមញ្ញ តែមិនមានមនុស្សច្រើនទេបានដឹងនិងយល់ពីការគ្រប់គ្រងប្រើប្រាស់ពេលវេលា ប្រកបដោយកាលានុវត្តភាព ប្រសិទ្ធិភាពជាពិសេសគឺបានស្គាល់ពីរបៀបកំណត់អាទិភាពការងារ ទៅក្នុងអ្វីដែលយើងហៅថា តារាង “ប្រញាប់(Urgent) និងចាំបាច់(Important)”នៃសកម្មភាពការងារ ដែលធ្វើឲ្យការបំពេញការងាររបស់យើងជោគជ័យ…។


សិក្ខាសាលាស្តីពី “ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធិភាព(Effective Time Management)” ដែលរៀបចំដោយសាកលវិទ្យាល័យធនធានមនុស្ស(Human Resource University, Camobodia) បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ សម្រាប់សិក្ខាកាមជាបុគ្គលិកសិក្សាសិស្សនិស្សិត នៅសាកលវិទ្យាល័យធនធានមនុស្ស នៅល្ងាចថ្ងៃទី២៦ កក្កដា ២០១៤ ម៉ោងប្រមាណ ៥:១០ (PM) នៅបន្ទាប់ពីការអានលិខិតថ្លែងអំណរគុណរបស់ឯឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស ជួនលោក William (ពីប្រទេសម៉ាឡេស៊ី) ដោយលោក Yos Chanthana (M.Sc Head Of Research and Development Center of Human Resource University) ព្រមជាមួយនឹងការថតរួមគ្នាជាអនុស្សាវរីយ៍ ជាមួយសិក្ខាកាម។

Leave a Reply