កម្រិត លក្ខណ្ឌចូលរៀន
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
ថ្នាក់បរិញ្ញាបត្ររង ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
ថ្នាក់បណ្ឌិត ត្រូវមានសញ្ញាបត្រអនុបណ្ឌិត ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

ចំណាំ: និស្សិតដែលបានបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្ររងបច្ចេកទេសវិជ្ជាជីវៈ អាចបន្តការសិក្សានៅឆ្នាំទី៣ នៅសាកលវិទ្យាល័យធនធានមនុស្ស ឬក៏អាចបន្តការសិក្សានៅសាកលវិទ្យាល័យផ្សេងៗទៀតបាន យោងតាម ប្រកាស ៦៤១ របស់ក្រសួងអប់រំយុវជន និងកីឡា។