ទីផ្សារ

ជំនាញម៉ាឃិតធីង  

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ពលរដ្ឋវិជ្ជា គណិតវិទ្យា ភាសាអង់គ្លេស និងកុំព្យូទ័ររដ្ឋបាល។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
    • ទស្សនាទាននៃការគ្រប់គ្រងម៉ាឃិតធីង និងការលក់
    • បង្កើតគោលការណ៍ម៉ាឃិតធីង និងការប្រព្រឹត្តិទៅ
    • វិភាគពីរបៀបធ្វើឲ្យអតិថិជនមានការចងចាំ/ពេញចិត្ត និងការទទួលខុសត្រូវសង្គម
    • ជ្រើសរើសរបៀបប្រាស្រ័យទាក់ទង និងការទំនាក់ទំនងល្អជាមួយអតិថិជន
    • ផ្តល់សេវាអតិថិជនដោយចេះសម្តែងកាយវិកា វាចារ និងចិត្ត
    • ជម្រុញលើកទឹកចិត្ត និងផ្លាស់ប្តូរឥរិយាបថអតិថិជន
    • រៀបចំផែនការអាជីពឬមុខរបរ តាមឱកាសម៉ាឃិតធីងនិងការផ្តល់សេវាកម្មទីផ្សារដល់អតិថិជន
    • គណនាជាមូលដ្ឋានក្នុងការបង្កើតយុទ្ធសាស្រ្ត កម្មវិធីម៉ាឃិតធីង
    • ព្យាករណ៍ វាស់វែង និងវាយតម្លៃទៅលើ 4Ps និង7Ps
    • វិភាគបរិយាកាស បរិបទ និងស្ថានភាពក្នុងកាស្វែងរកគំហើញថ្មី។
    • ប្រើប្រាស់កុំព្យូទ័រអនុវត្តលើជំនាញម៉ាឃិតធីង បានស្ទាប់ជំនាញ។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • នាយកប្រតិបត្តិ/ប្រធាន/អនុប្រធាន ផ្នែកម៉ាឃិតធីង
    • អ្នកគ្រង់គ្រងទីផ្សារក្នុងនិងក្រៅប្រទេស ឬប្រចាំតំបន់
    • ប្រធានផ្នែកលក់ក្នុងនិងក្រៅប្រទេស ឬប្រចាំតំបន់
    • ប្រធាន/អនុប្រធាន/បុគ្គលិកផ្នែក ទំនាក់ទំនងសាធារណៈ ស្រាវជ្រាវទីផ្សារ ច្នៃប្រឌីត ផ្សព្វផ្សាយ)
    • អ្នកទីប្រឹក្សាអាជីវកម្ម (ជំនាញម៉ាឃិតធីង ជំនាញ Logistics វិភាគលើការលក់)
    • អ្នកបណ្តុះបណ្តាលជំនាញលក់
    • អ្នកអភិវឌញឍន៍ និងអ្នកឌីហ្សាញលើផលិតផល និងសេវាកម្ម
    • និងអាជីពការងារផ្សេងៗទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។