អក្សរសាស្ត្រអង់គ្លេសសម្រាប់ទំនាក់ទំនង

ជំនាញ អក្សរសាស្រ្តអង់គ្លេសសម្រាប់ការធ្វើទំនាក់ទំនង English for Professional Communication 

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ចំណេះដឹងទូទៅ ភាសាអង់គ្លេស។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • ប្រើភាសាអង់គ្លេសឲ្យសមរម្យនឹងស្ថានភាព ការជជែកពិភាក្សាការងារ កិច្ចប្រជុំ ការសន្ទនាផ្លូវការជាមួយអតិថិជន ឬដៃគូអាជីព
    • សរសេរឯកសារផ្លូវការដូចជា អ៊ីមែលវិជ្ជាជីវៈ ប្រវត្តិរូប (CV) រាយការណ៍ផ្នែកអាជីវកម្ម ការបង្ហាញសេចក្តីរាយការណ៍ និងលិខិតស្នើសុំ។ល។
    • អភិវឌ្ឍជំនាញស្តាប់ ការណែនាំ និងការប្រាស្រ័យទាក់ទងជាផ្លូវការ
    • និយាយអង់គ្លេសច្បាស់លាស់ស្របតាមស្ថានភាពដូចជា កិច្ចប្រជុំ ការផ្ដល់បទបង្ហាញ និងការចរចារ
    • រៀបចំឯកសារផ្លូវការភាសាអង់គ្លេសតាមទ្រង់ទ្រាយល្អ ងាយអានងាយយល់ ហើយសមនឹងបរិបទទំនាក់ទំនងនិងគោលបំណងវិជ្ជាជីវៈ
    • សរសេរឯកសាជាផ្លូវការ ផ្តល់ព័ត៌មាន សរសេរចំណងជើង និងប្រើពាក្យឲ្យសមនឹងឯកសារផ្លូវការ
    • ប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានវប្បធម៌ចម្រុះដោយជោគជ័យក្នុងបរិបទជាតិ និងអន្តរជាតិ
    • អភិវឌ្ឍន៍សមត្ថភាពក្នុងការសន្ទនាជាមួយមនុស្សជាផ្លូវការ ដូចជា ជាមួយមេដឹកនាំ ក្រុមការងារ ឬអតិថិជន
    • បង្ហាញមតិយោបល់ ការឆ្លើយឆ្លងសំណួរ និងចូលរួមជជែកដោយមានទំនុកចិត្ត
    • រៀបចំនិងធ្វើបទបង្ហាញដូចជាសេចក្តីរាយការណ៍ទិន្នន័យ គំនិតអាជីវកម្ម ដោយប្រើភាសាអង់គ្លេសដែលច្បាស់លាស់ និងមានភាពទាក់ទាញ
    • ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការប្រាស្រ័យទាក់ទង
    • ប្រើជំនាញទំនាក់ទំនងពីចម្ងាយ​ សម្រាប់ការងារអនាគត ជាមួយនឹងបច្ចេកវិទ្យា
    • ធ្វើការជាក្រុម ដោយមានការចែករំលែកព័ត៌មាន បញ្ចេញយោបល់ដោយការគោរព និងអភិវឌ្ឍការសហការយ៉ាងមានប្រសិទ្ធភាព។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • អ្នកទំនាក់ទំនងសាធារណៈ ទំនាក់ទំនងអាជីវកម្ម មន្ត្រីការទូត និងមន្រី្តអ្នកនាំពាក្យ
    • អ្នកឯកទេសទំនាក់ទំនងសាធារណៈ
    • អ្នកជំនាញនិយាយជាសាធារណ:
    • ប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម
    • អ្នកបកប្រែ និងអ្នកនាំភ្ញៀវទេសចរណ៍
    • អ្នកសារព័ត៌មាន មន្រ្តីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
    • មន្រ្តីផ្នែកការងារសង្គមក្នុងសហគមន៍អាជីព
    • ការងារផ្សេងៗទៀតក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល។