នីតិសាធរណៈ

ជំនាញនីតិសាធារណៈ Public Law

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ពលរដ្ឋវិជ្ជា ប្រវត្តិវិទ្យា និងកុំព្យូទ័ររដ្ឋបាល។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • បកស្រាយទ្រឹស្តី មធ្យោបាយ និងវាក្យស័ព្ទបច្ចេកទេស លើឯកទេសច្បាប់និងរដ្ឋបាលសាធារណៈ
    • បកស្រាយមូលដ្ឋានគ្រឹះ វិស័យ បរិយាកាស និងចំណេះដឹងផ្នែកច្បាប់និងរដ្ឋបាលសាធារណៈ
    • ប្រើប្រាស់ មុខងារ ជំនាញ តួនាទី នៃការប្រកបវិជ្ជាជីវៈ ក្នុងវិស័យច្បាប់និងមុខងារសាធារណៈ
    • អនុវត្តមុខងារ និងលក្ខខណ្ឌដើម្បីប្រកបវិជ្ជាជីវៈច្បាប់ ដូចជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី អាជ្ញាសាលា
    • អនុវត្តមូលដ្ឋានគ្រឹះនៃការងាផ្នែកច្បាប់ និងកិច្ចការរដ្ឋបាលសាធារណៈ មួយចំនួននៅក្នុងស្ថាប័ន តុលាការ មេធាវី អាជ្ញាសាលា សាការី ស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល
    • ប្រត្តិបត្តិការងារក្នុងនីតិវិធីតុលាការនិងស្ថាប័នពាក់ព័ន្ធ អភិវឌ្ឍផ្នែកធនធានមនុស្ស និងផ្នែកទំនាក់ទំនងនិងមុខងារសាធារណៈ
    • វិភាគទាញហេតុផល ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ
    • ប្រើប្រាស់ភាពបទបែន វែកញែកដោះបន្ទុក និងដាក់បន្ទុកក្នុងប្រព័ន្ធយុត្ថាធិការ
    • ប្រើប្រាស់ចំណេះ ជំនាញ ក្នុងការគិតនិងវិភាគ លើការងារធ្វើកិច្ចសន្យា សរសេរលិខិត រដ្ឋបាល និងក្នុងការងារគ្រប់គ្រងរដ្ឋបាលក្នុងវិស័យសាធារណៈនិងឯកជន
    • បកស្រាយនិងពិគ្រោះយោបល់ ឬទីប្រឹក្សាផ្នែកច្បាប់សាធារណៈ
    • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលដើម្បីអភិវឌ្ឍអាកប្បកិរិយា និងឥរិយាបថក្នុងការងារ
    • ដោះស្រាយវិវាទតាមផ្លូវតុលាការ
    • គណនាតាមបែបគណិវិទ្យា សេដ្ឋកិច្ច និងគណិតវិទ្យាហិរញ្ញវត្ថុ ដោយផ្សាភ្ជាប់ជាមួយហេតុផល និងការអនុវត្តគោលការណ៍ច្បាប់ពាក់ព័ន្ធ
    • ប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) ដូចជាកំព្យូទ័រសមា្រប់ជំនាញការងាររដ្ឋបាល និងប្រើប្រាស់វាក្យស័ព្ទលើឯកទេសនីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ
    • ប្រើប្រាស់សមត្ថភាពជំនាញនីតិសាស្រ្ត និងជំនាញទន់ ប្រកបដោយស្មារតីនិងមនសិការ វិជ្ជាជីវៈ ក្នុងការបំពេញការងារនៅក្នុងស្ថាប័នសារធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដោយភាពស្ទាត់ជំនាញ ភាពជឿជាក់ ចិត្តអំណត់ រហ័សរហួន បត់បែន ឆ្លាតវាងវៃ និងច្បាស់លាស់។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • អ្នកវិជ្ជាជីវៈច្បាប់និងតុលាការ៖ ដូចជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មេធាវី សាការី
    • សាស្រ្តាចារ្យច្បាប់ និងរដ្ឋបាលសាធារណៈ
    • អាជ្ញាកណ្តាល មន្រ្តីច្បាប់ មន្ត្រីរាជការ អ្នកប្រឹក្សាច្បាប់ និងជំនួយការច្បាប់
    • និងការងារផ្សេងទៀតក្នុងវិស័យច្បាប់និងរដ្ឋបាលសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងមុខរបរ។