សិក្ខាសាលា”គារគ្រប់គ្រងពេលប្រកបដោយប្រសិទ្ធិភាព-Effective Time Management”​ ដែល​ធ្វើ​បទ​ បង្ហាញ​ដោយ​លោក​ William Yap (ពី​ប្រទេស​ម៉ាឡេស៊ី)​ ជួន​បុគ្គលិក​សិក្សា​និង​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​​ធន​ធាន​​មនុស្ស​​ (Human Resource University, Cambodia)

សាកលវិទ្យាល័យធនធានមនុស្សុ(Human Resource University, Cambodia) បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ និង​ប្រកប​មោទន​ភាព​ ជាមួយ​វត្តមាន​លោក​ William Yap (Master of Human Resource Management and Industrial Relation​, The University of New Castle) ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ចែក​រំលែក​បទ​ពិសោធន៍​ស្តី​ពី​ “ការ​គ្រប់​គ្រង​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធិភាព​(Effective Time Management)” ជួន​ដល់​បុគ្គលិក​សិក្សា​ និង​សិស្ស​និស្សិត​ នៅ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ រយៈពេល​មួយ​ថ្ងៃ​ពេញ​ នៅ​ថ្ងៃ​ទី២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ នេះ។​

ជា​ការ​យល់​ដឹង​ពី​អ្វី​ដែល​គ្រប់​គ្នា​យល់​ថា​ ជាប្រធានបទចាស់ តែដោយសារអ្នកអធិ​បាយថ្មី​ បាន​ធ្វើ​ឲ្យ​សិក្ខា​កាម​ ផ្លាស់​ទស្សនៈ​ ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ក្នុង​ការ​ទទួល​យក​ នូវ​អ្វី​ដែល​ជា​ការ​យល់ដឹង​ និង​បទ​ពិសោធ​ន៍​ថ្មី​ បន្ថែម​ដោយ​បទ​ពិសោធន៍​លើ​ការងារ​ធ្វើ​បទ​បង្ហាញ​របស់​ជនជាតិ​បរទេស​ ជាពិសេស​ ពី​ជនជាតិ​នៃ​ប្រជា​ជាតិ​អាស៊ាន​តែមួយ​ ដូចគ្នា​ ស្រប​ពេល​ដែល​ យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​រួមរស់​លើ​នាវា​នៃ​ការ​អភិវឌ្ឈន៍​ “សហគមន៍​តែមួយ​ វាសនា​តែមួយ”​ នៅ​ដំណាច់​ឆ្នាំ២០១៥​ខាងមុខ​ លើ​វិ​ស័យ​សេដ្ឋកិច្ច។​ ក្រៅពីនេះ​ នៅ​មាន​សិល្បៈ​នានា​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ ការ​ដាក់​ការងារ​ ដើម្បី​ពិភាក្សា​រួមគ្នា​ជាក្រុម​ និង​ការ​លេង​ល្បែង​កម្សាន្ត​ល្បង​ប្រាជ្ញា​ជាដើម​ផង​…។

ជារួម សិក្ខាសាលានេះ បានផ្តល់ឲ្យសិក្ខាកាម នូវចំណេះដឹងមួយចំនួនដូចជា៖
– សារៈសំខាន់នៃការគ្រប់គ្រងពេលវេលា និងការប្រើប្រាស់ពេលវេលា
– ការចេះធ្វើផែនការពេលវេលា ឲ្យមានប្រសិទ្ធិភាពនិងគោលដៅច្បាស់
– ការកំណត់ការងារចំបង បន្ទាប់ និងបន្ទាប់បន្សំ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធិភាពលើការងារ
– ការយល់ដឹងពីបុគ្គលិកលក្ខណៈបុគ្គលនានា និងការធ្វើការជាមួយក្រុមមនុស្ស​ទាំង​នោះ​
– ការចេះគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងខ្លួនឯង
– យល់ដឹងច្បាស់ពីតម្លៃនៃពេលវេលានិងអាទិភាពនៃការងារ
– យល់ពីការអនិវត្តខុសឆ្គងរបស់ខ្លួនក្នុងការប្រើប្រាស់និងគ្រប់គ្រងពេលវេលារបស់ខ្លួន​ពីមុន​ ឈាន​ទៅ​ដល់​ការ​កែប្រែ​និង​អភិវឌ្ឈ​បន្ថែម​
– និងបទសោធន៍បន្ថែមផ្ទាល់ខ្លួនលោក Willliam នានាក្រៅពីប្រធានបទជាច្រើនផ្សេងទៀត…។

ពិតជាចំណេះដឹងសាមញ្ញ តែមិនមានមនុស្សច្រើនទេបានដឹងនិងយល់ពីការគ្រប់គ្រង​ប្រើ​ប្រាស់​ពេល​វេលា​ ប្រកប​ដោយ​កាលានុវត្តភាព​ ប្រសិទ្ធិភាព​ជា​ពិសេស​គឺ​បាន​ស្គាល់​ពី​របៀប​កំណត់​អាទិភាព​ការងារ​ ទៅ​ក្នុង​អ្វី​ដែល​យើង​ហៅថា​ តារាង​ “ប្រញាប់​(Urgent) និង​ចាំ​បាច់​(Important)”​នៃ​សកម្មភាព​ការងារ​ ដែល​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ​របស់​យើង​ជោគជ័យ​…។​

       

        

សិក្ខាសាលាស្តីពី “ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធិភាព(Effective Time Management)” ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យាល័យ​ធនធានមនុស្ស​(Human Resource University, Camobodia) ​បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ភាព​ជោគជ័យ​ សម្រាប់​សិក្ខាកាម​ជា​បុគ្គលិក​សិក្សា​សិស្ស​និស្សិត​ នៅ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស ​នៅ​ល្ងាច​ថ្ងៃទី​២៦ ​កក្កដា​ ២០១៤​ ម៉ោង​ប្រមាណ​ ៥:១០ (PM)​ នៅ​បន្ទាប់​ពី​ការ​អាន​លិខិត​ថ្លែង​អំណរ​គុណ​របស់​ឯឧត្តម​សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ ជួន​លោក​​​ William ​(ពី​ប្រទេស​ម៉ាឡេស៊ី) ​ ដោយ​លោក​ Yos Chanthana ​(M.Sc Head Of Research and Development Center of Human Resource University) ព្រមជាមួយ​នឹង​ការ​ថត​រួមគ្នា​ជាអនុ​ស្សាវរីយ៍​ ជាមួយ​សិក្ខាកាម​។

Leave a Reply

avatar
  Subscribe[:km]សាប់ស្រ្កៃ  
Notify of[:km]ជូនដំណឹងអំពី