អក្សរសាស្ត្រអង់គ្លេសសម្រាប់ការបង្រៀន

ជំនាញអប់រំភាសាអង់គ្លេស Teaching English as a Foreign Language

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ចំណេះដឹងទូទៅ​ ភាសាអង់គ្លេស។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • ប្រើភាសាអង់គ្លេស ដូចជាវេយ្យាករណ៍ សូរសំលេង ការបង្កើតពាក្យ និងរចនាបថប្រយោគ
    • បកស្រាយច្បាស់ៗពីការប្រើភាសាដើម្បីឱ្យគេងាយយល់
    • យល់ដឹងពីភាសាថ្មី​ និងប៉ះពាល់ដោយសារអាយុ ប្រពៃណីវប្បធម៌ ភាសាមាកំណើត
    • បង្ហាញបច្ចេកទេស ដូចជា Communicative Language Teaching (CLT), Task-Based Learning (TBL), និងវិធីសាស្ត្រផ្សេងៗទៀត
    • រៀបចំផែនការសិក្សាដែលមានគោលបំណងច្បាស់លាស់ និងសមនឹងកម្រិតសិក្សារបស់សិស្ស
    • រៀបចំតេស្ត និងការវាយតម្លៃការរីកចម្រើនរបស់សិស្ស​ ទាំងការវាយតម្លៃទាំងផ្លូវការ និងមិនផ្លូវការ
    • ប្រើវិធីសាស្ត្រគ្រប់គ្រងថ្នាក់រៀនឲ្យសមរម្យ ការកំណត់ច្បាប់ក្រិតក្រមថ្នាក់ និងគ្រប់គ្រងអ្នកសិក្សា
    • អភិវឌ្ឍន៍ការប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធភាព ដោយប្រើភាសា សម្លេង និងកាយវិការ
    • បង្កើតមេរៀនល្អៗ សកម្មភាពចម្រុះក្នុងការបង្រៀនដូចជា ហ្គេម វាយតម្លៃផ្ទាល់មាត់ ការងារជាក្រុម
    • គ្រប់គ្រងពេលវេលា សកម្មភាពសមរម្យ និងបង្កើតបរិយាកាសបង្រៀនដោយវិជ្ជាជីវៈ
    • ប្រើបច្ចេកវិទ្យាថ្មីៗដូចជា Zoom, Google Classroom កម្មវិធីសិក្សាភាសាដទៃទៀត​​ និងប្រើវេទិកាឌីជីថល ដើម្បីបង្កើតថ្នាក់រៀនសកម្មនិងចម្រុះ
    • ដោះស្រាយបញ្ហាបច្ចេកទេស ឬស្ថានភាពវប្បធម៌ខុសៗគ្នាដោយឆ្លើយតបយ៉ាងមានប្រសិទ្ធភាព
    • ផ្ដល់មតិយោបល់លើសមត្ថភាពសិស្ស ដើម្បីជួយកែលម្អ និងលើកទឹកចិត្តពួកគេ វាយតម្លៃខ្លួនឯង
    • ដោះស្រាយចំណុចខ្សោយ និងអភិវឌ្ឍខ្លួនដោយគោរពសីលធម៌ក្នុងការបង្រៀន។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • អ្នកជំនាញភាសាអង់គ្លេស
    • គ្រូបង្រៀនភាសាអង់គ្លេសដែលប្រកបដោយគរុកោសល្យ
    • អ្នកបកប្រែ និងមន្ត្រីឬបុគ្គលិកជំនាញភាសាអង់គ្លេសតាមក្រសួង មន្ទីរ ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ
    • អ្នកដឹកនាំក្នុងវិស័យអប់រំតាមគ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល
    • អ្នកចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនភាសាអ្នករៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេស។