គ្រប់គ្រង

ជំនាញគ្រប់គ្រង

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ពលរដ្ឋវិជ្ជា គណិតវិទ្យា ភាសាអង់គ្លេស និងកុំព្យូទ័ររដ្ឋបាល។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
  • ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
    • ចំណេះដឹងពីទ្រឹស្តី មធ្យោបាយ និងវាក្យស័ព្ទបច្ចេកទេសលើជំនាញគ្រប់គ្រង
    • មូលដ្ឋានគ្រឹះនៃការងារដ្ឋបាល និងពិធីការនៅក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល និងរបៀបដំណើរអាជីកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី
    • អនុវត្តមុខងារ ជំនាញ និងតួនាទីនៃការគ្រប់គ្រង និងប្រតិបត្តិការងារផ្នែកផលិតកម្ម/ប្រតិបត្តិការ ផ្នែករដ្ឋបាល/បុគ្គលិក ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ ផ្នែកធនធានមនុស្ស និងផ្នែកទំនាក់ទំនង
    • អនុវត្ត​មុខងារនៃការគ្រប់គ្រងធនធានមនុស្ស (រៀបចំផែនការធនធានមនុស្ស ការប្រកាសនិង ជ្រើសរើស ការបណ្តុះបណ្តាលនិងអភិវឌ្ឍ ការវាយតម្លៃការងារនិងផ្តល់សំណង…)
    • គ្រប់គ្រងគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគ (រៀបចំគម្រោង គម្រោងស្នើសុំថវិកា ការអនុវត្តគម្រោង ការត្រួតពិនិត្យនិងវាយតម្លៃគម្រោង)
    • កសាងសហគ្រិនភាពដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
    • រៀបចំដំណើរការនៃការគ្រប់គ្រង ប្រព័ន្ធការងារ និងរចនាសម្ព័នចាត់តាំង ទស្សនៈវិស័យ បេសកកម្ម គោលដៅ ទិសដៅ គោលនយោបាយ/គោលការណ៍ និតិវិធី ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អង្គភាព
    • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលដើម្បីអភិវឌ្ឍអាកប្បកិរិយា និងឥរិយាបថការងារ សំដៅ លើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ បុគ្គលម្នាក់ៗ ក្រុម និងអង្គភាព
    • កសាងបរិយាកាសទំនាក់ទំនងល្អ តាមឋានានុក្រម សំដៅជម្រុញលើកទឹកចិត្តការអនុវត្តនិងប្រសិទ្ធភាពការងារ
    • គណនាតាមបែបគណិតវិទ្យាធុរកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ច ដោយប្រើប្រាស់កុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន បានស្ទាត់ជំនាញ
    • ប្រើប្រាស់សមត្ថភាពគ្រប់គ្រងស្ថាប័នសារធារណៈ វិស័យឯកជន និង អង្គការសង្គមស៊ីវិល កម្រិតមធ្យម និងកម្រិតខ្ពស់ដោយភាពស្ទាត់ជំនាញ ភាពជឿជាក់ ចិត្តអំណត់ រហ័សរហួន រឹងមាំ បត់បែន ឆ្លាតវាងវៃ និងច្បាស់លាស់ក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហា និងការងារជាក្រុម។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • នាយកប្រតិបត្តិ/ប្រធាន/អនុប្រធាន (ក្នុងស្ថានបនរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវីល)
    • សហគ្រិន ទីប្រឹក្សាអាជីវកម្ម អ្នកវិភាគលើការងារអាជីវកម្ម និងអ្នកប្រឹក្សាយោបល់ការងារ
    • អ្នកគ្រប់គ្រងទូទៅ
    • ប្រធាន/អនុប្រធាន/បុគ្គលិកផ្នែក ប្រតិបត្រិនិងផលិតកម្ម កម្មវិធីគម្រោង សមាគម និងសហគមន៍
    • អ្នករៀបចំគោលនយោបាយ នីតិវិធី និងបទបញ្ញត្តិនានា
    • អ្នករៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព
    • អ្នកគ្រប់គ្រងកិច្ចការរដ្ឋបាលនិងធនធានមនុស្ស
    • អ្នករៀបចំព្រឹត្តិការណ៍ផ្សេងៗ អ្នកសម្របសម្រួលកម្មវិធី និងជំនួយការរដ្ឋបាល
    • និងអាជីពការងារផ្សេងៗទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។