សណ្ឋាគារ និងទេសចរណ៍
ជំនាញសណ្ឋាគារនិងទេសចរណ៍
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ប្រវត្តិសាស្រ្ត ភូមិវិទ្យា។
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
- ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
- បកស្រាយទ្រឹស្តី វិធីសាស្រ្ត ឧបករណ៍ មធ្យោបាយ និងពាក្យស័ព្ទបច្ចេកទេសលើជំនាញសណ្ឋាគារ និងទេសចរណ៍
- កំណត់មូលដ្ឋានគ្រឹះបដិសណ្ឋារកិច្ច និងឧស្សាហ៍កម្មទេសចរណ៍ ក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី
- អនុវត្តមុខងារ ជំនាញ និងតួនាទីនៃការគ្រប់គ្រងលើវិស័យឧស្សាហ៍កម្មទេសចរណ៍
- ប្រើប្រាស់ជំនាញខាងសណ្ឋាគារ និងទេសចរណ៍៖ ការងារគ្រប់គ្រង ការងារម៉ាឃីតធីង ការងារប្រត្តិបត្តិការភោជនីយដ្ឋាន សេវាម្ហូបអាហារ ការស្នាក់នៅ ការធ្វើដំណើរ និង ព្រឹត្តិការណ៍សប្បាយៗ
- ចាប់យកអត្ថប្រយោជន៍ពីសារៈសំខាន់របស់វិស័យទេសចរណ៍ចំពោះសេដ្ឋកិច្ចជាតិ
- អនុវត្តមូលដ្ឋានគ្រឹះនៃការងារដ្ឋបាលនិងពិធីការ នៅក្នុងស្ថាប័នសាធារណៈ ឯកជន និងអង្គការសង្គមស៊ីវិល
- ប្រត្តិបត្តិមូលដ្ឋានគ្រឹះបដិសណ្ឋារកិច្ច និងឧស្សាហ៍កម្មទេសចរណ៍
- វិភាគពីឥទ្ទិពលទេសចរណ៍លើកត្តានយោបាយ សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ សហគមន៍ និងសង្គម
- ប្រត្តិបត្តិកាតព្វកិច្ច និងភារកិច្ចរបស់ទេសចរណ៍ និងភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ជីវចំរុះនៃអេកូទេសចរណ៍ ព្រមទាំងដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងអេកូទេសចរណ៍
- កសាងសហគ្រិនភាពដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
- ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលដើម្បីអភិវឌ្ឍរអាកប្បកិរិយា និងឥរិយាបថការងារ
- កសាងបរិយាកាសទំនាក់ទំនងល្អ ក្នុងការអនុវត្តការងារទៅតាមឋានានុក្រម សំដៅជម្រុញលើកទឹកចិត្ត ក្នុងការអនុវត្តការងារ ជាបុគ្គល និងជាក្រុម ប្រកបដោយការទទួលខុសត្រូវ និង ប្រសិទ្ធភាព
- គណនាតាមបែបគណិវិទ្យាស្តិតិធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ និងអនុវត្តក្នុងជំនាញសណ្ឋាគារ និងទេសចរណ៍
- ប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) ជំនាញការងាររដ្ឋបាល និងប្រើប្រាស់ភាសាអង់គ្លេសដែលទាក់ទងទៅនឹងវាក្យស័ព្ទលើជំនាញសណ្ឋាគារ និងទេសចរណ៍
- ប្រើប្រាស់សមត្ថភាពជំនាញសណ្ឋាគារនិងទេសចរណ៍ដោយមានភាពស្ទាត់ជំនាញទាំងការងាររដ្ឋបាល មគ្គុទេសទេសចរណ៍ ទំនាក់ទំនងរវាងមគ្គុទេសក៍ជាមួយទីភ្នាក់ងារទេសចរណ៍ បដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ ផ្ទះស្នាក់ កន្លែងកំសាន្ត ភោជនីយដ្ឋាន និងការផ្តល់សេវាកម្មផ្សេងៗទៀត ប្រកបដោយភាព ជឿជាក់ ចិត្តអំណត់ រហ័សរហួន រឹងមាំ បត់បែន ឆ្លាតវាងវៃ និងច្បាស់លាស់ត្រឹមត្រូវ។
- អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ប្រធាន/អនុប្រធាន/បុគ្គលិក ក្រុមហ៊ុនទេសចរណ៍ ភ្នាក់ងារទេសចរណ៍ ប្រិតបត្តិករទេសចរណ៍
- អ្នកគ្រប់គ្រង (សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ផ្ទះស្នាក់ រមណីដ្ឋាន កន្លែងកម្សាន្ត បឹងហ្កាឡូ បៀរហ្ការដិន KTV Discotheque ក្លឹបរាត្រី ហាងកាហ្វេ និងមជ្ឈមណ្ឌលកីឡា)
- ជាទីប្រឹក្សាការធ្វើដំណើរនិងនិងមគ្គទេសក៍ទេសចរណ៍
- អ្នកគ្រប់គ្រងបដិសណ្ឋាកិច្ច ការស្នាក់នៅ និងមើលការខុសត្រូវលើការងារ Check-In និង Check-Out
- អ្នករៀបចំព្រឹត្តិការណ៍និងសម្របសម្រួលកម្មវិធីនានា
- អ្នកកក់និងលក់សំបុត្រធ្វើដំណើរគ្រប់ប្រភេទ
- អ្នកចាត់ចែងរៀបចំការងារសន្និសិទ សន្និបាត សិក្ខាសាលា ការប្រជុំនិងព្រត្តិការណ៍ផ្សេងៗ
- និងអាជីពការងារផ្សេងទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ ក្នុងវិស័យទេសចរណ៍។
