ធនាគារ និងហិរញ្ញវត្ថុ
ជំនាញធនាគារនិងហិរញ្ញវត្ថុ
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ពលរដ្ឋវិជ្ជា គណិតវិទ្យា និងកុំព្យូទ័ររដ្ឋបាល។
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
- ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
- ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
- បង្ហាញទ្រឹស្តី រូបមន្ត និងវាក្យស័ព្ទបច្ចេកទេសនៃជំនាញធនាគារ និងហិរញ្ញវត្ថុ
- ពន្យល់អំពីវិធីសាស្រ្តនៃការវិភាគ វាយតម្លៃ និងធ្វើការសម្រេចចិត្ត លើផ្នែកធនាគារ និងហិរញ្ញវត្ថុ
- បកស្រាយ និងពន្យល់ពីតួនាទីធនាគារជាតិ ក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ
- ប្រើ វិធីសាស្រ្តធនាគាពាណិជ្ជ សម្រាប់បញ្ជៀសហានិភ័យអត្រាការប្រាក់
- ប្រើប្រាស់វិធីសាស្រ្តនៃការគ្រប់គ្រងសាច់ប្រាក់ដើម្បីដំណើរការអាជីវកម្មឱ្យទទួលបានជោគជ័យ
- កំណត់ថ្លៃដើមផលិតផល បម្រើឱ្យដំណើរការផលិត ការផ្តល់សេវាកម្ម និងការទិញលក់
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដា
- ចូលរួមវិភាគបរិយាកាសនានាដែលពាក់ព័ន្ធនឹងជំនាញធនាគារ និងហិរញ្ញវត្ថុ
- អភិវឌ្ឍសមត្ថភាពជំនាញក្នុងការវិភាគ បង្កើតគំនិតផ្តួចផ្តើមរៀបចំផែនការអាជីព គំនិតច្នៃប្រឌិត និងសហគ្រិនភាព ដោយផ្អែកលើទស្សនទាននានា ស្តីពីកាលានុវត្តភាព លើជំនាញធនាគារ និងហិរញ្ញវត្ថុ
- ធ្វើសេចក្តីសម្រេចចិត្ត ផ្អែកលើការសិក្សាស្រាវជ្រាវ ជំនាញធនាគារ និងហិរញ្ញវត្ថុ
- ចូលរួមសកម្មភាពបង្កើតគំនិតប្រាជ្ញា ពិគ្រោះយោបល់ ចែករំលែកទ្រឹស្តីជំនាញ ដោះស្រាយបញ្ហា និងវិភាគនានា ជាមួយសហការី ដោយមានការតម្រង់ទិសពីនិយោជក
- ផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថការងារ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលផ្ទាល់ខ្លួន ការងារក្រុម និងអង្គភាព ដោយប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល
- បង្កើតបរិយាកាសទំនាក់ទំនងល្អនិងស្និទ្ធស្នាល ក្នុងការអនុវត្តការងារទៅតាមឋានានុក្រម សំដៅជំរុញលើកទឹកចិត្តបុគ្គល និងក្រុមការងារ ឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ
- គណនាតាមបែបគណិវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ និងស្ថិតិធុរកិច្ច ដែលមានក្នុងកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រជំនាញធនាគារនិងហិរញ្ញវត្ថុ
- ប្រើកុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) និងមានសមត្ថភាពប្រើភាសាអង់គ្លេស ដែលទាក់ទងនឹងជំនាញធនាគារ និងហិរញ្ញវត្ថុ
- ប្រើកុំព្យទ័រ ឧបករណ៍បច្ចេកវិទ្យា ម៉ាស៊ីនគិតលេខ និងកម្មវិធីនានា ដែលបម្រើឱ្យការងារផ្នែកធនាគារនិងហិរញ្ញវត្ថុ ប្រកបដោយភាពស្ទាត់ជំនាញ។
- អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- នាយកប្រតិបត្តិ
- អ្នកគ្រប់គ្រងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករហិរញ្ញវត្ថុ
- អ្នកគ្រប់គ្រងសាខាធនាគារ និងប្រធានផ្នែកហិរញ្ញវត្ថុ
- អ្នកប្រឹក្សាគម្រោងវិនិយោគហិរញ្ញវត្ថុ និងអ្នកប្រឹក្សាលើការវិនិយោគហិរញ្ញវត្ថុ
- អ្នកវិភាគហិរញ្ញវត្ថុ និងអ្នកប្រឹក្សាហិរញ្ញវត្ថុបុគ្គល
- សវនករ និងលេខាធិការក្រុមហ៊ុន
- អន្តរការីភាគហ៊ុន និងជើងសារហិរញ្ញវត្ថុ
- ហិរញ្ញិកនិងអ្នកប្រមូលបំណុល
- មន្រ្តីឥណទាន
- គណនេយ្យករ ភ្នាក់ងារប្រមូលបំណុល បេឡាករធនាគារ
- អន្តរការីហិរញ្ញវត្ថុ ជើងសារហិរញ្ញវត្ថុ
- ហិរញ្ញិក ភ្នាក់ងារប្រមូលបំណុល និងបេឡាករធនាគារ
- និងអាជីពការងារផ្សេងៗទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។
