គណនេយ្យ
ជំនាញគណនេយ្យ (Accounting )
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ពលរដ្ឋវិជ្ជា គណិតវិទ្យា ភាសាអង់គ្លេស និងកុំព្យូទ័ររដ្ឋបាល។
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
- ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
- ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
- ចំណេះដឹងអំពីទ្រឹស្តី រូបមន្ត និងពាក្យស័ព្ទបច្ចេកទេសជំនាញគណនេយ្យនិងហិរញ្ញវត្ថុ
- កត់ត្រា ការវិភាគ ការវាស់វែង និងទទួលស្គាល់ប្រតិបត្តិការគណនេយ្យនិងហិរញ្ញវត្ថុ
- ប្រកាសពន្ធ/បង់ពន្ធគ្រប់ប្រភេទ និងយល់ដឹងពីប្រពន្ធ័ពន្ធទាំងក្នុង និងក្រៅប្រទេសព្រមទាំងរបៀបគណនាពន្ធ និងបំពេញបែបបទផ្សេងៗ
- បង្ហាញរបៀបចុះបញ្ជី ដំណើរការបើកក្រុមហ៊ុន និងអាជីវកម្ម
- ពន្យល់របៀបនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- គ្រប់គ្រងសាច់ប្រាក់និងផែនការសាច់ប្រាក់ តាមរយៈការព្យាករណ៍ដោយផ្អែកលើមូលដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុដើម្បីឱ្យដំណើរការអាជីវកម្មទទួលបានជោគជ័យ
- កំណត់ថ្លៃដើមផលិតផលក្នុងដំណើរការផលិតរបស់ក្រុមហ៊ុន
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដា
- វិភាគបរិយាកាសនានាដែលពាក់ព័ន្ធទៅនឹងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
- រៀបចំអាជីពដោយផ្អែកលើទស្សនទានស្តីពីកាលានុវត្តភាពលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ
- ធ្វើសេចក្តីសម្រេចចិត្តនិងប្រើប្រាស់ជំនាញនៃការគិតពិចារណា អំពីកត្តាហិរញ្ញវត្ថុសំខាន់ៗ
- បង្កើតគំនិតផ្តួចផ្តើមរៀបចំផែនការអាជីព ដែលពាក់ព័ន្ធទៅនឹងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
- អភិវឌ្ឍអាកប្បកិរិយា និងឥរិយាបថការងារ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ដោយប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល និងបង្កើតបរិយាកាសទំនាក់ទំនងល្អក្នុងការងារ
- គណនាតាមបែបគណិវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច ស្ថិតិធុរកិច្ច គណិតវិទ្យាគណនេយ្យនិងហិរញ្ញវត្ថុ
- ប្រើប្រាស់កុំព្យូទ័រ កម្មវិធីបច្ចេកវិទ្យាឧបករណ៍បច្ចេកវិទ្យា ម៉ាស៊ីនគិតលេខ និងកម្មវិធីនានាដែលបម្រើឱ្យការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដោយភាពស្ទាត់ជំនាញ។
- អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ប្រធាន/អនុប្រធាន/បុគ្គលិកគណនេយ្យនិងហិរញ្ញវត្ថុ(ក្នុងស្ថានបនរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវីល)
- ប្រធាន/អនុប្រធាន/សមាជិកគណៈកម្មការហិរញ្ញវត្ថុ
- អ្នកវិភាគ ព្យាករណ៍ និងវាយតម្លៃស្ថានភាពហិរញ្ញវត្ថុនិងថវិកា
- សវនករផ្ទៃក្នុងនិងខាងក្រៅ
- អ្នកបិទបញ្ចីប្រចាំខែ ឆមាស និងប្រចាំឆ្នាំ និងការងារសារពើពន្ធ
- គណនេយ្យករ លេខាធិការគណនេយ្យ អ្នកត្រួតពិនិត្យ និងបេឡាធិការ
- អ្នកកត់ត្រាបញ្ជីគណនេយ្យប្រចាំស្ថាបន (រដ្ឋ ឯកជន សមាគម និងអង្គការសង្គមស៊ីវីល)
- និងអាជីពការងារផ្សេងៗទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។
