អភិវឌ្ឍន៍សេដ្ឋកិច្ច
ជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច Economics Development
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ពលរដ្ឋវិជ្ជា គណិតវិទ្យា
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
- ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
- ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
- បង្ហាញអំពីទ្រឹស្តី រូបមន្ត និងវាក្យស័ព្ទបច្ចេកទេសនានានៃជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច
- ពន្យល់អំពីវិធីសាស្រ្តនៃការវិភាគ វាយតម្លៃ និងធ្វើការសម្រេចចិត្តលើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច
- រៀបរាប់ពីគោលការណ៍គ្រឹះនៃការវិភាគផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច
- កំណត់ភូមិសាស្រ្តសម្រាប់ការអភិវឌ្ឍន៍
- រៀបចំផែនការលើការអភិវឌ្ឍន៍សេដ្ឋកិច្ចមានស្តង់ដា
- វិភាគបរិយាកាសនានាដែលពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច
- ធ្វើសេចក្តីសម្រេចចិត្តដោយប្រើជំនាញគិតពិចារណាផ្អែកលើការសិក្សាស្រាវជ្រាវជំនាញអភិវឌ្ឍន៍ សេដ្ឋកិច្ច
- ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលក្នុងការផ្លាស់ប្តូរឥរិយាបថប្រកបដោយភាពវិជ្ជមាននៅក្នុងវិជ្ជាជីវៈ និងចេះធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព
- បង្កើតបរិយាកាសទំនាក់ទំនងល្អ និងស្និទ្ធស្នាលក្នុងក្រុមការងារតាមរយៈការជំរុញលើកទឹកចិត្ត ផ្តល់ទំនុកចិត្ត ការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌
- គណនាតាមបែបគណិតវិទ្យាតាមរយៈកម្មវិធីសិក្សារបស់ជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ចមានដូចជា៖ គណិតវិទ្យាធុរៈកិច្ច សេដ្ឋកិច្ច ស្ថិតិធុរកិច្ច និងការវិភាគបែបវិទ្យាសាស្រ្ត
- ប្រើកុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) និងមានសមត្ថភាពប្រើភាសាអង់គ្លេសដែលទាក់ទងទៅនឹងវាក្យស័ព្ទបច្ចេកទេសលើជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច
- អនុវត្តការងារជាក់ស្តែងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ចជាមួយនឹងភូមិសាស្រ្តសេដ្ឋកិច្ចដែលត្រូវធ្វើការអភិវឌ្ឍន៍។
- អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ប្រធាន / អនុប្រធាន (នៅក្នុងស្ថាប័នេដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល)
- អ្នករៀបចំគោលនយោបាយ កម្មវិធី គម្រោងនិងផែនការអភិវឌ្ឍ
- អ្នករៀបចំយុទ្ធសាស្រ្ត និងអនុវត្តយុទ្ធសាស្រ្ត
- អ្នកស្រាវជ្រាវ និងវិភាគលើការស្រាវជ្រាវសេដ្ឋកិច្ចសង្គម
- អ្នកអភិវឌ្ឍន៍សុខមាលភាពសេដ្ឋកិច្ចរបស់ស្ថាប័ន អង្គភាព សហគមន៍ និងការងារអភិវឌ្ឍជនបទ
- ភ្នាក់ងាររដ្ឋាភិបាល ឬមន្រ្តីរាជការក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ
- និងអាជីពការងារផ្សេងៗទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។
