រដ្ឋបាលសាធារណៈ

ជំនាញរដ្ឋបាលសាធារណៈ Public Administration

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ពលរដ្ឋវិជ្ជា ប្រវត្តិវិទ្យា និងកុំព្យូទ័ររដ្ឋបាល។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • បកស្រាយទ្រឹស្តី មធ្យោបាយ និងវាក្យស័ព្ទបច្ចេកទេសលើឯកទេសច្បាប់និងរដ្ឋបាលសាធារណៈ
    • បកស្រាយមូលដ្ឋានគ្រឹះ វិស័យ បរិយាកាស និងចំណេះដឹងផ្នែកច្បាប់ និងរដ្ឋបាលសាធារណៈ
    • ប្រើប្រាស់មុខងារ ជំនាញ តួនាទីនៃការប្រកបវិជ្ជាជីវៈក្នុងស្ថាបនសាធារណៈ អង្គការ និងផ្នែកឯកជន
    • អនុវត្តមុខងារ និងលក្ខខណ្ឌដើម្បីប្រកបវិជ្ជាជីវៈជាអភិបាល/ អភិបាលរង ខេត្ត ខណ្ណ/ក្រុង/ស្រុក និងការងារមន្រ្តីរាជការ
    • អនុវត្តមូលដ្ឋានគ្រឹះនៃការងាផ្នែកច្បាប់ និងកិច្ចការរដ្ឋបាលមួយចំនួននៅក្នុងស្ថាប័នតុលាការ សាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវីល
    • ប្រត្តិបត្តិការងារក្នុងក្រខណ្ឌរដ្ឋនិងស្ថាប័នពាក់ព័ន្ធ អភិវឌ្ឍផ្នែកធនធានមនុស្ស និងផ្នែកទំនាក់ទំនង
    • គ្រប់គ្រងគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគ (រៀបចំគម្រោង គម្រោងស្នើសុំថវិកា អនុវត្តគម្រោង ត្រួតពិនិត្យ និងវាយតម្លៃគម្រោង
    • រៀបចំដំណើរការគ្រប់គ្រង ប្រព័ន្ធការងារ និងរចនាសម្ព័នចាត់តាំង ទស្សនៈវិស័យ បេសកកម្មគោលដៅ ទិសដៅ គោលនយោបាយ / គោលការណ៍ និតិវិធី/ទម្រង់បែបបទ បទបញ្ញាត្តិផ្សេងៗ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អង្គភាពប្រតិបត្តិការងារដ្ឋបាល (លិខិតស្នាម តាក់តែងលិខិតរដ្ឋបាល ឯកសារចេញ-ចូល និងរបៀបទុកដាក់ឯកសារ) ព្រមទាំងការងារពិធីការ
    • កសាងសមត្ថភាពជំនាញរដ្ឋបាលសាធារណៈដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិ
    • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលដើម្បីអភិវឌ្ឍអាកប្បកិរិយា និងឥរិយាបថក្នុងការងារ
    • កសាងបរិយាកាសទំនាក់ទំនងល្អ ក្នុងការអនុវត្តការងារទៅតាមឋានានុក្រម
    • គណនាតាមបែបគណិវិទ្យា សេដ្ឋកិច្ច និងគណិតវិទ្យាហិរញ្ញវត្ថុ ដោយផ្សាភ្ជាប់ជាមួយការអនុវត្តគោលការណ៍ក្នុងមុខងាររដ្ឋបាលសាធារណៈ
    • ប្រើប្រាស់កុំព្យូទ័រ (បច្ចេកវិទ្យាព័ត៌មាន) ដូចជាកំព្យូទ័រសមា្រប់ជំនាញការងាររដ្ឋបាល
    • ប្រើប្រាស់សមត្ថភាពជំនាញរដ្ឋបាល និងជំនាញទន់ ប្រកបដោយស្មារតីនិងមនសិការ វិជ្ជាជីវៈ ដោយភាពស្ទាត់ជំនាញ ភាពជឿជាក់ ចិត្តអំណត់ រហ័សរហួន បត់បែន ឆ្លាតវាងវៃ និងច្បាស់លាស់។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • អ្នករៀបចំគោលនយោបាយសាធារណៈ និងស្រា្តចារ្យផ្នែករដ្ឋបាលសាធារណៈ
    • អាជ្ញាធរសាធារណៈ អ្នកដឹកនាំស្ថាបន ដូចជាអភិបាល អភិបាលរង រាជធានី-ខេត្ត ស្រុក-ខណ្ឌ
    • មន្រ្តីរាជការ ឬអ្នកជំនួយការប្រធានស្ថាបន
    • អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធាននាយកដ្ឋាន
    • អ្នកទីប្រឹក្សាស្ថាបនសាធារណៈនិងឯកជន
    • និងការងារផ្សេងទៀតក្នុងវិស័យច្បាប់និងរដ្ឋបាលសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។