ធុរកិច្ចឌីជីថល

ជំនាញធុរកិច្ចឌីជីថល

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ពលរដ្ឋវិជ្ជា គណិតវិទ្យា និងកុំព្យូទ័ររដ្ឋបាល។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
    • អនុវត្តចំណេះដឹងនៃមូលដ្ឋានគ្រឹះអាជីវកម្មនិងឯកទេសអាជីវកម្មឌីជីថលទៅនឹងដំណោះស្រាយនៃបញ្ហាក្នុងអាជីវកម្ម
    • បង្ហាញចំណេះដឹងស្នូលនៃកត្តាសង្គម-វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ និងសន្តិសុខ
    • បង្ហាញចំណេះដឹងពីគោលការណ៍គ្រប់គ្រង ដែលអនុវត្តក្នុងការងារ និងក្នុងបរិបថការងារចម្រុះ
    • វិភាគបញ្ហា៖ កំណត់អត្តសញ្ញាណ បង្កើត ពិនិត្យទ្រឹស្តី និងវិភាគបញ្ហាអាជីវកម្មស្មុគស្មាញ ដែលឈានដល់ការសន្និដ្ឋានដោយប្រើគំនិតអាជីវកម្ម
    • ដោះស្រាយបញ្ហា និងដំណើរការដែលបំពេញតាមតម្រូវការជាក់លាក់ ដោយមានការពិចារណាសមស្របផ្នែកវប្បធម៌ សង្គម និងបរិស្ថាន
    • ធ្វើការស៊ើបអង្កេតលើបញ្ហាស្មុគ្រស្មាញ៖ ប្រើប្រាស់ចំណេះដឹង និងវិធីសាស្រ្ត រួមទាំងពិសោធន៍ ការវិភាគ និងការបកស្រាយទិន្នន័យ និងការសំយោគព័ត៌មានដើម្បីផ្តល់នូវការសន្និដ្ឋានត្រឹមត្រូវ
    • អនុវត្តគោលការណ៍សីលធម៌ និងប្តេជ្ញាចំពោះក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងបទដ្ឋាន
    • អភិវឌ្ឍការងារបុគ្គលនិងក្រុម៖ បំពេញមុខងារប្រកបដោយប្រសិទ្ធភាពក្នុងនាមបុគ្គលនិងជាសមាជិក ឬអ្នកដឹកនាំនៅក្នុងក្រុមចម្រុះ និងនៅក្នុងការកំណត់ពហុវិន័យ
    • ការសិក្សាពេញមួយជីវិត៖ ទទួលស្គាល់ពីតម្រូវការ ការរៀបចំ និងសមត្ថភាពក្នុងការសិក្សាដោយ ឯករាជ្យ និងកាសិក្សាពេញមួយជីវិត នៅក្នុងបរិបទដ៏ទូលំទូលាយនៃការផ្លាស់ប្តូរបរិយាកាសអាជីវកម្ម
    • ប្រើប្រាស់ឧបករណ៍ទំនើប៖ បង្កើត ជ្រើសរើស និងអនុវត្តបច្ចេកទេសសមស្រប ធនធាន និងឧបករណ៍ទំនើប
    • ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពលើសកម្មភាពស្មុគ្រស្មាញជាមួយសហគមន៍ធុរកិច្ច និងជាមួយសង្គមទាំងមូល ។
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • នាយកប្រតិបត្តិ/ប្រធាន/អនុប្រធាន/បុគ្គលិក ក្រុមហ៊ុនអាជីវកម្ម
    • សហគ្រិន ទីប្រឹក្សាអាជីវកម្ម អ្នកវិភាគលើការងារធុរកិច្ចឌីជីថល និងអ្នកប្រឹក្សាយោបល់ការងារ
    • អ្នករៀបចំផែនធុរកិច្ចឌីជីថល និងអ្នកគ្រប់គ្រងធុរកិច្ចឌីជីថល
    • នាយក/បុគ្គលិក គ្រប់គ្រងបណ្តាញសង្គមឌីជីថល
    • នាយក/បុគ្គលិក ផ្នែកយុទ្ធសាស្រ្តឌីជីថលនិងពាណិជ្ចកម្មតាមអេឡិចត្រូនិក
    • អ្នកជំនាញបណ្តាញសង្គមឌីជីថល
    • និងអាជីពការងារផ្សេងៗទៀតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។