ទំនាក់ទំនងអន្តរជាតិ
ជំនាញ ទំនាក់ទំនងអន្តរជាតិ International Relations
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ ចំណេះដឹងទូទៅ ភាសាអង់គ្លេស។
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
- ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
- ចំណេះដឹងពីប្រវត្តិ ពិធីការទូត និងរបៀបដែលប្រទេសនីមួយៗកំណត់គោលនយោបាយបរទេស តាមរយៈក្រសួងការបរទេស ស្ថានទូត ឬអង្គការអន្តរជាតិ
- អភិវឌ្ឍសមត្ថភាពក្នុងជំនាញភាសា ការនិយាយ ការស្តាប់ ការសរសេរ និងការអាន
- ចំណេះដឹងមូលដ្ឋានអំពីកត្តាសង្គម វប្បធម៌ សេដ្ឋកិច្ចជាតិ/អន្តរជាតិ នយោបាយ ពាណិជ្ជកម្មជាតិ/អន្តរជាតិ ការវិនិយោ ទំនាក់ទំនងអន្តរជាតិនិងការគ្រប់គ្រង
- វាយតម្លៃទូទៅលើគំនិត គុណភាព និងភាពត្រឹមត្រូវនៃធនធានព័ត៌មាន ដោយយោងទៅនឹងទំនាក់ទំនងអន្តរជាតិ និងការគ្រប់គ្រងរដ្ឋ ច្បាប់អន្តរជាតិនិងអង្គការនានា និងសេដ្ឋកិច្ចអន្តរជាតិ
- ប្រើចំណេះដឹងស៊ីជម្រៅនៃភាពចម្រុះពិភពលោក បទពិសោធន៍ និងរចនាសម្ព័ន្ធអំណាច ផលប៉ះពាល់ផ្សេងៗ
- ផ្តល់ការអប់រំភាសាអង់គ្លេសមានតម្លៃសម្រាប់ការសិក្សាពេលជីវិត
- អនុវត្តការងារក្នុងផ្នែកសិក្សាធិការដែលត្រូវការជំនាញអន្តរបុគ្គល ជំនាញដឹកនាំ ជំនាញទន់ និងជំនាញរៀនដោយឯករាជ្យដែលមានប្រយោជន៍សម្រាប់ការងារ
- ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះភាពខុសគ្នានៃទំនាក់ទំនងវប្បធម៌
- ប្រើជំនាញទំនាក់ទំនងពីចម្ងាយ ដើម្បីអាជីពពេលអនាគត និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃតាមអេឡិចត្រូនិក ទាំងក្នុងបរិបទក្នុងស្រុក និងអន្តរជាតិ
- ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន បច្ចេកទេសគណិតវិទ្យាស្តិតិ និងឧបករណ៍សមស្រប ក្នុងការប្រមូលផ្តុំ វិភាគ បកស្រាយ និងបង្ហាញព័ត៌មាន
- ប្រើប្រាស់ភាសាអង់គ្លេសនៅកម្រិតកំរិតមធ្យម និងខ្ពស់សម្រាប់ដំណើរការទំនាក់អាជីពការងារ ប្រកបដោយទំនុកចិត្តនិងភាពបត់បែន
- ដោះស្រាយបញ្ហាសំខាន់ៗក្នុងស្រុកនិងជាសកលយ៉ាងមានប្រសិទ្ធភាព
- អភិវឌ្ឍសមត្ថភាពក្នុងការវិភាគស្ថានការណ៍នយោបាយអន្តរជាតិ ដោយប្រើទ្រឹស្តី និងទិន្នន័យបច្ចុប្បន្ន និងអាចធ្វើការវាយតម្លៃលើគោលនយោបាយរដ្ឋាភិបាល និងស្ថានភាពសន្តិសុខតំបន់
- ចូលរួមក្នុងការអនុវត្តការចរចាសន្តិភាព ការពិភាក្សា ការសម្រេចចិត្ត និងការសម្របសម្រួលក្នុងការងារផ្នែកការទូត។
- អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- មន្រ្តីទំនាក់ទំនងសាធារណៈ ឬអ្នកការទូត
- មន្រ្តីអ្នកនាំពាក្យប្រចាំស្ថាប័ន ក្រសួង និងក្រុមហ៊ុន
- មន្ត្រីតាមបណ្តាស្ថាប័ន អង្គការសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន ស្ថានទូត ក្រសួង មន្ទីររបស់រដ្ឋ ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិល
- មន្រ្តីជំនាញខាងទំនាក់ទំនងជាតិនិងអន្តរជាតិ
- មន្រ្តីជំនាញខាងទំនាក់ទំនងជាតិ និងអន្តរជាតិ
- អ្នកវិភាគគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
- អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងវិភាគនយោបាយ។
