គ្រប់គ្រងអចលនទ្រព្យ
ជំនាញគ្រប់គ្រងអចលនទ្រព្យ Real Estate Management
- ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ពលរដ្ឋវិជ្ជា គណិតវិទ្យា
- ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
- ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
- ចំណេះដឹង ជំនាញក្នុងការគិត ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំនង
- ចំណេះដឹងពីទ្រឹស្តី និងវាក្យស័ព្ទបច្ចេកទេសលើជំនាញគ្រប់គ្រងអចលនទ្រព្យ
- មូលដ្ឋានគ្រឹះនៃគ្រប់គ្រងអចលនទ្រព្យដោយផ្តោតការយកចិត្តទុកដាក់ទៅលើការវាយតម្លៃទ្រព្យ សម្បត្តិ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍន៍អចលនទ្រព្យ និងការវិភាគទីផ្សារព្រមទាំងរបៀបដំណើរការអាជីកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី
- អនុវត្តមុខងារ ជំនាញ និងតួនាទីនិងស្តង់ដាសីលធម៌ នៃការគ្រប់គ្រង/ការអនុវត្ត អចលនទ្រព្យ រួមទាំងទិដ្ឋភាពច្បាប់ដែលទាក់ទងនឹងអចលនទ្រព្យ
- គ្រប់គ្រងគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគ (រៀបចំគម្រោង គម្រោងស្នើសុំថវិកា ការអនុវត្តគម្រោង ការត្រួតពិនិត្យនិងវាយតម្លៃគម្រោង)
- ពន្យល់អំពីទស្សននិងទ្រឹស្តីទាក់ទងនឹងសង្គមនិងការរៀបចំផែនការគ្រួសារ កម្មវិធីនៃការបង្កើតថ្មីនិងគំនិតនវានុវត្សន៍
- វិភាគវាយតម្លៃអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ ព្រមទាំងរៀបចំយុទ្ធសាស្រ្ត គ្រប់គ្រង អចលនទ្រព្យឱ្យមានប្រសិទ្ធភាព
- កសាងសហគ្រិនភាពដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
- រៀបចំប្រព័ន្ធការងារ រចនាសម្ព័នចាត់តាំង ដំណើរការនៃការគ្រប់គ្រងអចលនទ្រព្យ គោលនយោបាយ/គោលការណ៍ និតិវិធី ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អង្គភាព
- ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គល ជំនាញទន់ ដើម្បីអភិវឌ្ឍអាកប្បកិរិយា និងឥរិយាបថការងារសំដៅលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់បុគ្គលម្នាក់ៗ របស់ក្រុម និងអង្គភាព
- កសាងបរិយាកាសទំនាក់ទំនងល្អតាមឋានានុក្រមសំដៅជំរុញលើកទឹកចិត្តក្នុងការអនុវត្តការងារឱ្យទទួលបានប្រសិទ្ធភាពដើម្បីពង្រីងសមត្ថភាពទីផ្សារអចលនទ្រព្យនិងឈ្មួញកណ្តាល
- គណនាតាមបែបគណិតវិទ្យាធុរកិច្ច គណិតវិទ្យាហិរញ្ញវត្ថុ ស្ថិតិធុរកិច្ចដោយប្រើប្រាស់កុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មានបានស្ទាត់ជំនាញអនុវត្តក្នុងជំនាញគ្រប់គ្រង និងគ្រប់គ្រងអចលនទ្រព្យ
- ប្រើប្រាស់សមត្ថភាពជំនាញគ្រប់គ្រងអចលនទ្រព្យដោយភាពស្ទាត់ជំនាញ ទាំងការងារប្រតិបត្តិ
ការងារអភិវឌ្ឍគម្រោងអចលនទ្រព្យ ការងារវាយតម្លៃ ការងារទំនាក់ទំនងឈ្មួញកណ្តាល និង ប្រឹក្សាយោបល់ ប្រកបដោយភាពជឿជាក់ ចិត្តអំណត់ រហ័សរហួន រឹងមាំ បត់បែន ឆ្លាតវាងវៃ និងច្បាស់លាស់ត្រឹមត្រូវ ក្នុងការសម្រេចចិត្ត ការដោះស្រាយបញ្ហា ការសម្របសម្រួល និង ការអនុវត្តការងារជាក្រុម។ល។
- អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ជាអ្នវិភាគស្ថានភាពសេដ្ឋកិច្ច គម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍអចលនទ្រព្យ
- ជាអ្នកសិក្សានិងអ្នកវិភាគសង្គមនៃផែនការគ្រួសារ ផែនការនិងការអភិវឌ្ឍអចលនទ្រព្យ
- ជាអ្នកប្រឹក្សាយោបល់អាជីវកម្មអចលនទ្រព្យនិងប្រឹក្សាយោបល់ផ្នែកច្បាប់ទាក់ទងនឹងអចលនទ្រព្យ
- ជាអ្នកជំនាញក្នុងការវាយតម្លៃអចលនទ្រព្យ
- ជាអ្នកធ្វើទីផ្សារវិស័យអចលនទ្រព្យដ៏មានសក្តានុពល
- ជាអ្នកគ្រប់គ្រងលើវិស័យអចលនទ្រព្យ ជាប្រធាន/អនុប្រធាន សហគ្រិនក្នុងវិស័យអចលនទ្រព្យ
- ជាអ្នករៀបចំគោលនយោបាយ នីតិវិធី និងបទដ្ឋាននានាពាក់ព័ន្ធនឹងការគ្រប់គ្រងអចលនទ្រព្យ និងនគររូបនីយកម្មនិងសំណង់ក្នុងស្ថាបនរដ្ឋនិងឯកជន
- អន្តរការីអចលនទ្រព្យ និងជើងសារអចលនទ្រព្យ។
