កុំព្យូទ័រប្រូក្រាមមីង

ជំនាញ កុំព្យូទ័រប្រូក្រាមមីង  Computer Programming

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ៖ គណិតវិទ្យា រូបវិទ្យា។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ សិក្សារយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីតសរុបយ៉ាងតិច ១២០ក្រេឌីត។
  • ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖
    • ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យានិងវិទ្យាសាស្រ្តកុំព្យូទ័រ មូលដ្ឋានចំណេះដឹងភាសាអង់គ្លេស គណិតវិទ្យាកុំព្យូទ័រ ការអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធមូលទិន្នន័យ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
    • ពន្យល់មូលដ្ឋានគ្រឹះនៃការតបណ្តាញនិងគ្រប់គ្រងបណ្តាញប្រព័ន្ធកុំព្យូទ័រ គ្រប់គ្រងប្រព័ន្ធទិន្នន័យ ការអភិវឌ្ឍកម្មវិធីផ្សេងៗសម្រាប់កុំព្យូទ័រ និងស្មាតហ្វូន
    • បកស្រាយចំណេះដឹងមូលដ្ឋានគ្រឹះសម្រាប់ការថែទាំប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន ការជួសជុល/ការដំឡើងកុំព្យូទ័រ និងការរចនាក្រាហ្វិកកុំព្យូទ័រ
    • ប្រើគំនិតច្នៃប្រឌិត និងការវិភាគក្នុងការសរសេរកម្មវិធីសម្រាប់កុំព្យូទ័រ ស្មាតហ្វូន និង គេហទំព័រ តបណ្តាញនិងគ្រប់គ្រងបណ្តាញប្រព័ន្ធកុំព្យូទ័រ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់ស្ថាប័ន អង្គភាព ក្នុងវិស័យឯកជន និងសាធារណៈ
    • វិភាគ ឬព្យាករណ៍យុទ្ធសាស្ត្រ អភិវឌ្ឍគំនិតផ្នែកបច្ចេកវិទ្យា ដើម្បីយកមកគណនា និងសរសេរ កម្មវិធី ឬអភិវឌ្ឍកម្មវិធីកុំព្យូទ័រ
    • បណ្តុះគំនិតបង្កើតថ្មី និងច្នៃប្រឌិតខ្ពស់
    • ប្រើប្រាស់ជំនាញទំនាក់ទំនងអន្តរបុគ្គលនៅក្នុងសង្គម ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា ព័ត៌មានវិទ្យា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: និងគោរពតាមគោលការណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា
    • បង្កើតនិងពង្រឹងទំនាក់ទំនងល្អជាមួយមនុស្សជាក្រុមការងារ និងក្នុងសហគមន៍ តាមរយៈការបណ្តាញបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា និងធ្វើការងារជាក្រុមនិងដោយ ឯករាជ្យ
    • បំពេញភារៈកិច្ចដោយប្រើជំនាញព័ត៌មានវិទ្យា ទៅតាមជំនាញឯកទេស និង​សិលធម៌ វិជ្ជាជីវៈ
    • ចេះគិតនិងគណនាលេខ តាមបែបគណិតវិទ្យា កត្តវិជ្ជា តាមគោលការណ៍ប្រព័ន្ធកុំព្យូទ័រ
    • ប្រើប្រាស់កុំព្យូទ័រ រៀបចំបណ្តាញប្រព័ន្ធកុំព្យូទ័រ បង្កើត ឬសរសេរកម្មវិធី និងអនុវត្តសមត្ថភាព ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ដោយភាពស្ទាត់ជំនាញ
  • អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • ជាអ្នកបង្កើតឬសរសេរ ឬអភិវឌ្ឍកម្មវិធីកុំព្យូទ័រ
    • អ្នកសរសេរនិងអភិវឌ្ឍកម្មវិធីកុំព្យូទ័រ(Software Developer/Engineer)
    • អ្នកសរសេរកម្មវិធី កុំព្យូទ័រ ស្មាតហ្វូន និងគេហទំព័រ
    • ជាអ្នកអភិវឌ្ឍគេហទំព័រ និងអ្នកសរសេរកម្មវិធីហ្គេម
    • ជាអ្នកវិភាគប្រព័ន្ធ និងគ្រប់គ្រងសេចក្ដីតម្រូវការ
    • ជាអ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ និងសន្តិសុខសាយបឺរ
    • ជាអ្នកបច្ចេកទេសបណ្ដាញ ដំឡើងកុំព្យូទ័រ រចនាក្រាហ្វិកកុំព្យូទ័រ និងរក្សាទុកបណ្តាញ។
    • ជាគ្រូបង្រៀនក្នុងផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ឬកុំព្យូទ័រប្រូក្រាមមីង
    • និងការងារផ្សេងទៀតក្នុងIT និងបច្ចេកវិទ្យា ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងមុខរបរ។