កិច្ចសហការសម្របសម្រួលស្វែងរកការងារ នៅសាកលវិទ្យាល័យធនធានមនុស្ស
នៅថ្ងៃពុធ ១២រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ការិយាល័យស្វែងរកការងារ និងអតិតៈនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស(HRU)បានសហការ ជាមួយក្រុមហ៊ុន អេច អ អាយ អ៊ិន ស៊ី (ខេមបូឌា) ដែលជាក្រុមហ៊ុន ផ្តល់សេវាប្រឹក្សាផ្នែកធនធានមនុស្ស ជ្រើសរើសបុគ្គលិក និងជាទីភ្នាក់ងារបុគ្គលិកអាជីពក្នុងប្រទេសកម្ពុជា ដើម្បីបង្កលក្ខណៈ និងផ្តល់ឱកាសដល់ និស្សិតកំពុងសិក្សា គ្រប់ជំនាន់ គ្រប់កម្រិតសិក្សា ដាក់ពាក្យរកការងារ ស្វែងរកការងារជាច្រើនប្រភេទ នៅតាមបណ្តាក្រុមហ៊ុននានា តាមរយៈកិច្ចសហការក្នុងការផ្តល់ប្រឹក្សា និងការសម្របសម្រួល ស្វែងរកការងារនេះ។ សកម្មភាពនេះជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់សាកលវិទ្យាល័យ ដើម្បីឱ្យធនធាននិស្សិត ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សា ទទួលបានឱកាសការងារដោយជោគជ័យ។






បញ្ចេញមតិយោបល