In This Section

News & Events

សាកលវិទ្យាល័យបានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ

Print E-mail

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១,៥៩៨នាក់ (នារី ៦១៦នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០១៣-២០១៤ កន្លងមកនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

សាកលវិទ្យាល័យបានរៀបចំពិធី សូត្រមន្ត និងការប្រគំតន្ត្រីរាំកំសាន្ត ជូន​ដល់​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត

Print E-mail

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធីសូត្រមន្ត និងការប្រគំតន្ត្រីរាំកំសាន្ត ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។

 

អង្គ​​​​​​​ភាពប្រឆាំងអំពើពុករលួយ(ACU) ​​ចុះអនុស្ស​រណៈ​យោគ​យល់​គ្នា​ជាមួយ​សាកល​វិទ្យា​ល័យ​ធ​នធាន​មនុស្ស​(HRU) ​ស្តី​ពីកិច្ច​សហ​ប្រតិ​បត្តិ​ការសង្កេត​ការណ៍​ វាយ​តម្លៃ ​និង​ត្រួត​ពិនិត្​យដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៥​

Print E-mail

អង្គ​​​​​​​ភាពប្រឆាំងអំពើពុករលួយ(ACU) ​​ចុះអនុស្សរណៈ​យោគ​​យល់​​គ្នា​ជាមួយ​សាកល​វិទ្យា​​ល័យ​ធ​ន​ធាន​​មនុស្ស​​(HRU) ​ស្តី​ពី​កិច្ច​​សហ​​ប្រតិ​​បត្តិ​ការ​សង្កេត​​ការណ៍​ វាយ​តម្លៃ ​និង​ត្រួត​ពិនិត្​យដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៥​

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅអគារD ជាន់ទី១ បន្ទប់D-101 នៃសាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ មាន​ការ​រៀប​ចំពិធី​ចុះអនុស្ស​រណៈ​រវាង​ សាកលវិទ្យាល័យធនធានមនុស្ស និងអង្គភាព ប្រឆាំងអំពើពុករលួយ ស្តីពី កិច្ចសហប្រតិបត្តិការសង្កេតការណ៍ វាយតម្លៃ និងត្រួតពិនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៤-២០១៥ ក្រោមអធិបតីភាព លោក អ៊ឹង ប៉ោហ្គិច សាកល-វិទ្យាធិការរង ជាតំណាង ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស និង លោកស្រី ម៉ា សូយិនដា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

សមាសសភាពអញ្ជើញចូលរួម រួមមាន គណៈគ្រប់គ្រង មន្ត្រីបុគ្គលិក សាស្រ្តាចារ្យ ព្រមទាំងនិសិ្សតទាំងអស់ សរុបប្រមាណ ១២៥នាក់។ នាឱកាសនោះ លោក សាកលវិទ្យាធិការរង បានធ្វើ សេចក្តីរាយការណ៍ដោយសង្ខេបថា និស្សិតស្ម័គ្រចិត្តមានចំនួន ៦៧នាក់ (ស្រី៤២នាក់) ដែលនឹងទៅចូលរួមជាមួយក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ការសង្កេតការណ៍ វាយតម្លៃ និងត្រួតពិនិត្យ ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៤-២០១៥ ដែលនឹងប្រព្រឹត្តិទៅ នាពេលខាងមុខឆាប់ៗនេះ។

បន្ទាប់មក លោកស្រី ម៉ា សូយិនដា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងដោយសង្ខេប ទៅលើខ្លឹមសារមួយចំនួន ដូចតទៅ :

១. ផ្នត់គំនិតវិជ្ជមាន និងអវិជ្ជមាន ទៅលើកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ

២. ការលើកទឹកចិត្ត សំរាប់អ្នកដែលប្រឡងជាប់ ដោយសមត្ថភាព ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល

៣. តួនាទី ភារកិច្ច សិទ្ធអំណាច និងការទទួលខុសត្រូវ របស់មន្រ្តីអង្កេតការណ៍

៤. ផ្សេងៗ

 

ពិធីចុះអនុស្សណៈ​យោគ​យល់គ្នា​រវាង​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​នឹង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុវី​សិន​ហ្វាន់​ខេម​បូ​ឌា

Print E-mail

ពិធីចុះអនុស្សណៈ​យោគ​យល់គ្នា​រវាង​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​នឹង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុវី​សិន​ហ្វាន់​ខេម​បូ​ឌា

ព្រឹកថ្ងៃទី២២ កក្កដា ២០១៥នេះ នៅអគារសាកលវិទ្យាល័យធនធានមនុស្ស(HRU) មាន​ពិធី​ចុះ​អនុស្សរ​ណៈ​យោគ​យល់​គ្នាមួយ​ រវាង​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ នឹង​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ Vision Fund ក្រោម​វត្ត​មាន​ ឯកឧត្តម​បណ្ឌិត​​ឯក ​មនោ​សែន‬​ សាកល​វិទ្យា​ធិការ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ ឯកឧត្តម​អោក ​សុភា‬ ​និង ​លោក Ung Porguech‬ ​សាកល​វិទ្យា​ធិការរង​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ លោក​ស្រីតុប សុក្រសម្ភារ‬ អគ្គនា​យិការ​ប្រតិបត្តិ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​​ Vision​ Fund​ និង លោក​ឆយ ប៉ុនណាក់‬ ​ប្រធាន​សាខា​ជាន់​ខ្ពស់​ Vision Fund ប្រចាំ​រាជ​ធានី​ភ្នំពេញ​ ព្រម​ជាមួយ​នឹង​ប្រតិ​ភូអម​ លោក​ លោ​ក​ស្រី ​សាស្ត្រាចារ្យ​ សិស្ស​និស្សិត​ និងភ្ញៀវ​កិត្តិយស ​បាន​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ នៃកិ​ច្ច​ចុះ​អនុស្សរណៈ​ដ៏មាន​អត្ថន័យ​រវាង​ស្ថាប័ន​ទាំងពីរ។​

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យធនធានមនុស្សបានចុះ MOU ជាមួយស្ថាប័ននានា​ប្រមាណ​ជា៧០​កន្លង​រួចមក​ហើយ ​នេះ​បើ​យោង​តាម​ប្រសាសន៍​ឯកឧត្តម​សាកល​វិទ្យា​ធិការ​ ក្នុង​ពិធី​ចុះ​អនុស្សារ​ណៈ​នាព្រឹក​ម៉ិញនេះ។​ ក្រៅអំពី​នេះ​សាកល​វិទ្យាល័យ​ក៏មាន ​MOU​ ជា​មួយ​សាកល​វិទ្យា​ល័យ​នានា ​លើ​សាកល​លោក​ចំនួន​១២៩​សាកល​វិទ្យា​ល័យ​ ដើម្បី​បង្ករ​ភាព​ងាយ​ស្រួល​ក្នុង​ការបញ្ជួន​និង​ផ្ទេរ​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ខាត​ឆ្នាំ​ ។ល។

ដោយឡែកការចុះអនុស្សរណៈរវាង​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ និង​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រ​ញ្ញវត្ថុ​​វីសិនហ្វាន់ ខេមបូឌា ព្រឹកនេះ​ គឺ​ក្នុង​គោល​បំណង​សហការ​លើ​ការ​ផ្តល់ ​«សេវាកម្ចីសម្រាប់សិក្សា‬»​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​Vision Fund​ ដល់​និស្សិត​ដោយ​មិន​ចាំ​បាច់​មាន​ទ្រព្យ​បញ្ចាំ​និង​អត្រា​ការ​ប្រាក់​ទាប​ ជាមួយ​នឹង​អត្ថប្រយោជន៍​ដទៃ​ផ្សេង​ទៀត​សម្រាប់​និស្សិត​ ដូចជា​ឱកាស​ទទួល​បាន​ការងារ​ កម្ម​សិក្សា​ និង​ការងារ​សាក​ល្បង​នានា​ជាមួយ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​Vision Fund​។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗនៃពិធី៖

 
Prev1234567Next

Page 4 of 7

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more