In This Section

ព៍ត៌មាន និង ព្រិត្តិការណ៍ផ្សេងៗ

សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធី ប្រគល់់វិញ្ញាបនបត្រ និងសញ្ញាបត្រ

Print E-mail
Thursday, 27 April 2017 01:11

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធី ប្រគល់់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១,៦២៥នាក់ ( នារី ៦៦២នាក់ ) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០១៤-២០១៥ កន្លងមកនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

 

សន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់សាកលវិទ្យាល័យធនធានមនុស្ស

Print E-mail
Friday, 03 February 2017 00:00

នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០នាទីព្រឹក នៅសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យធនធានមនុស្ស រួមជាមួយនឹងសមាជិក សមាជិកានៃអង្គសន្និបាតជាង ៤០០ នាក់ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សេង ផល្លី បានលើកឡើងថា ឆ្លងកាត់ការងារជាក់ស្តែង ជាង ១៨ឆ្នាំ កន្លងមកនេះ ពោលគឺ ចាប់ពីកកើតដំបូង នៃអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងឆ្នាំ១៩៩៨ ជាមេរៀន បទពិសោធន៍ដ៏មានតម្លៃ​ បានបង្ហាញឲ្យឃើញថា គុណភាពនៃការបណ្តុះបណ្តាល គឺឋិតនៅលើ សមត្ថភាពនៃការដឹកនាំ សីលធម៌វីជ្ជាជីវៈ សមត្ថភាពនៃការបង្រៀន​និងការរៀន ដោយត្រូវផ្សាភ្ជាប់ ទៅនឹងកម្មវិធីសិក្សា ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ផ្នែក ដើម្បីធានាឲ្យបាននូវ លក្ខណៈជាស្តង់ដារអប់រំ ប្រកបដោយគុណភាព និងនិរន្តរភាព ។ ផ្អែកលើមូលដ្ឋាននេះ សាកលវិទ្យាល័យ​ធនធានមនុស្ស បានធ្វើការកែលម្អជាបន្តបន្ទាប់លើគ្រប់​ផ្នែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បី​ឆ្លើយតបទៅនឹង​តម្រូ​វការជាក់ស្តែងរបស់សង្គម​សេដ្ឋកិច្ច និង ទីផ្សារការងារ។

សមិទ្ធផលដែលសម្រេចបានគួរកត់សម្គាល់ក្នុងឆ្នាំ២០១៦ របស់សាកលវិទ្យាល័យធនធានមនុស្ស រួមមាន ដូចជា ៖

-បានអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៦ សម្រេចបាន ៩១ %

-​​​​បានសាងសងរួចរាល់ និងបានដាក់ឱ្យដំណើរការអគារសិក្សាថ្មី ដែលមានកម្ពស់១២ជាន់ និងបានបំពាក់នូវឧបករណ៏-សម្ភារឧបទេសគ្រប់គ្រាន់ និងសមស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ។

-បានធ្វើការវាយតម្លៃគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលជាស្ថាប័នធានាគុណភាពតែមួយគត់នៅកម្ពុជា ។

-បានបង្កើនចំនួនដៃគូសហប្រតិបត្តិការជាង ១០០ ស្ថាប័នទាំងស្ថាប័នជាតិ និងអន្តរជាតិ

-បានធ្វើការជ្រើសរើសនិស្សិតថ្មីសម្រេចបាន៩៥%នៃចំនួនសរុបក្នុងផែនការដែលបានកំណត់

-បានរៀបចំពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់និស្សិត ទាក់ទងនឹងចំណុចនេះផងដែរឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស រៀបចំចែកវិញ្ញាបនបត្រ សញ្ញាបត្រ ជូននិស្សិតជារៀងរាល់ឆ្នាំ ដែលនេះជាកត្តាលើកទឹកចិត្តមួយដ៏ធំចំពោះប្អូនៗដែលខិតខំសិក្សាចប់កម្រិតនីមួយៗ ។

-ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងអាណាព្យាបាលនិស្សិត ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ខាងលើ ។

ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត សេង ផល្លី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតទាំងអស់ ដែលបានចូលរួមចំនែកបន្តលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនយើង សម្រាប់បន្តវេន និង​ជា​សសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។

 

 

នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សាថ្មី សាកលវិទ្យាល័យធនធានមនុស្ស

Print E-mail
Thursday, 08 September 2016 00:00

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធអគារសិក្សាសាកលវិទ្យាល័យធនធានមនុស្សថ្មី និងប្រគល់ប័ណ្ណសរសើរ ជូនដល់និស្សិតពូកែប្រចាំឆ្នាំចំនួន ៤៩២អង្គ-នាក់ ។
សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោត សរសើរយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ សាកលវិទ្យាល័យធនធានមនុស្ស រហូតដល់បច្ចុប្បន្ននេះ ​។
សាកលវិទ្យាល័យធនធានមនុស្សថ្មីនេះ មានផ្ទៃក្រឡា ១៥,២៤៥ ម៉ែត្រការ៉េ កម្ពស់១១ជាន់ ស្មើនឹង៩៩បន្ទប់ ចំណាយថវិកាសាងសង់ចំនួន ៦,៥៧៣,៥២៧ ដុល្លាអាមេរិក ដោយត្រូវបានបែងចែកជា៖ ការិយាល័យសម្រាប់បម្រើការងារចំនួន ៣២បន្ទប់, សាលប្រជុំចំនួន០៣បន្ទប់, បណ្ណាល័យ(ធំ)ចំនួន ០១ ដែលមានសៀភៅគ្រប់ប្រភេទជិត ២ម៉ឺនក្បាល និងE-Bookជិត១ម៉ឺនក្បាល បំពាក់ ដោយម៉ាស៊ីនអេឡិចត្រូនិចសម្រាប់គ្រប់គ្រងតាមស្តង់ដាកំណត់, បន្ទប់អានសៀវភៅខ្នាតធំភ្ជាប់ Wifi និងបំពាក់ សម្ភារៈគាំទ្រគ្រប់គ្រាន់ ចំនួន០១, សាលសហសិក្សាខ្នាតធំចំណុះ ចំនួន ៦០០នាក់ ចំនួន០១, សាលសិក្សារួម ចំណុះ ២០០នាក់ ចំនួន០៦ , បន្ទប់សិក្សារួមចំណុះ ១២០នាក់ ចំនួន ០៨, បន្ទប់សិក្សាធម្មតា ចំនួន ៣៧បន្ទប់ បំពាក់LCD Projector និង សម្ភារៈគាំទ្រគ្រប់គ្រាន់, បន្ទប់អនុវត្តជំនាញគណនេយ្យ ចំនួន០១, បន្ទប់អនុវត្តជំនាញ ធនាគារចំនួន០១, បន្ទប់អនុវត្តជំនាញទីផ្សារ ចំនួន០១, បន្ទប់អនុវត្តជំនាញសណ្ឋាគារចំនួន០១, បន្ទប់អនុវត្ត ជំនាញចំអិនម្ហូប ចំនួន០១, បន្ទប់អនុវត្តជំនាញធ្វើភេសជ្ជៈ ចំនួន០១, បន្ទប់អនុវត្តផ្នែកបដិសណ្ឋារកិច្ច ចំនួន ០១, បន្ទប់ហ្វឹកហាត់យុវជនក្លាយខ្លួនជាថ្នាក់ដឹកនាំ ចំនួន០១, អាហារដ្ឋានធំចំនួន០១, ហាងលក់សម្ភារ សិក្សា ចំនួន០១ និងមានបន្ទប់ទឹកគ្រប់ជាន់, ចំណត ចំនួន០៣ជាន់ ចតរថយន្តបានចំនួន ៦០គ្រឿង និងកង់-ម៉ូតូ បានចំនួន ៣,០០០គ្រឿង និងសល់ដីទំនេរទំហំ ៦០០ម៉ែត្រការ៉េទៀតសម្រាប់ធ្វើជាចំណតបន្ថែម។

 
Prev123456789Next

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more