In This Section

ព៍ត៌មាន និង ព្រិត្តិការណ៍ផ្សេងៗ

០២​ខែ​ចុង​ក្រោយ​ ក្លិប​កាក​បាទ​ក្រហម​កម្ពុជា​ ប្រចាំ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ បាន​ផ្តល់​​ថវិការ​​ឧបត្ថម្ភ​១,៤០០,០០០​រៀល​ ដល់​និស្សិត​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​

Print E-mail
Monday, 29 September 2014 16:53

"ព្រឹកថ្ងៃទី១៥ កញ្ញា ២០១៤ ក្លិបកាកបាទក្រហមកម្ពុជា បាន​ផ្តល់​​ថវិការ​​ឧត្ថម្ភ​៧០ម៉ឺន​រៀល​ដល់​និស្សិត​រង​គ្រោះ​ថ្នាក់​ចរាចរណ៍"​

ព្រឹកថ្ងៃទី១៥ កញ្ញា ២០១៤នេះ កាកបាទក្រហមប្រចាំសាកលវិទ្យាល័យ​ធនធាន​មនុ​ស្ស បាន​ផ្តល់​ថវិការ​​ឧបត្ថម្ភ​ចំនួន​៧០០,០០០​រៀល​ដល់​និស្សិត​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​បាក់​ឆ្អឹង​​កាំបិត​ដៃ​ខាង​ឆ្វេ​ង​ហើយ​​បច្ចុប្បន្ន​គាត់​ត្រូវ​បាន​គ្រូ​ពេទ្យ​ដាក់​ឆ្អឹង​សិប្ប​និមិត្ត​(ដែក)​ជំនួស​មួយរយៈ​ពេល​សិន។​

និស្សិត​ដែល​បានទទួលរងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះថា កង រដ្ឋា ភេទប្រុស​ ជានិស្សិ​ត​ឆ្នាំ​ទី០៤​ ឆមាស​ទី០១​ នៃ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​(Human Resource University, Phnom Penh, Cambodia) ជំនាន់​ទី១១​ ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​ វេន​សិក្សា​សៅ​រ៍​-អាទិត្យ។​


"ពិធីប្រគល់ថវិការឧត្ថម្ភ ដល់និស្សិតរងគ្រោះថ្នាក់ចរាចរណ៍​ នាល្ងាចថ្ងៃទី២៧ សីហា ២០១៤"

នៅល្ងាចថ្ងៃទី២៧ សីហា ២០១៤ ក្លឹប កាកបាតក្រហមកម្ពុជា ប្រចាំ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​(Human Resource University,​Cambodia)​​បាន​ប្រគល់​ថវិការ​ឧបត្ថម្ភ​ ដល់​និស្សិត​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ ទួច ​សាវ៉េត​ ភេទ​ប្រុស​ ជា​និស្សិត​ឆ្នាំទី០៤​ ឆមាស​ទី០២​ បន្ទប់​D-301​ នូវ​ទឹកប្រាក់​ចំនួន​៧០០,០០០​រៀល។​


សូមបញ្ជាក់ថា និស្សិតរូបនេះ បានរងគ្រោះថ្នាក់របួសជើងនិងឆ្អឹងកាំបិត​ខាងស្ដាំ។​

 

អនុស្ស​រណៈ​ចំនួន​ពីរ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​និង​ការ​យោគយល់​គ្នា ​ត្រូវ​បានចុះ​ ក្នុង​ខែសីហា​ ២០១៤​នេះ​

Print E-mail
Monday, 15 September 2014 16:10

អនុស្ស​រណៈ​ចំនួន​ពីរ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​និង​ការ​យោគយល់​គ្នា ​ត្រូវ​បានចុះ​ ក្នុង​ខែសីហា​ ២០១៤​នេះ​

 

នេះជាការសាទរ និងក៏ជាដំណឹងដ៏ល្អបំផុតសម្រាប់​សិស្សានុសិស្ស​បាក់​ឌុប​ដែល​ទើប​ប្រឡង​រួច​ថ្មីៗ​កាល​ពី​ថ្ងៃ​ទី០៤​​ និង​ទី០៥​ ខែសីហា​ ឆ្នាំ២០១៤​ ព្រមទាំង​ប្អូនៗ​ ដែល​នឹង​ប្រឡង​នៅ​ថ្ងៃទី១៣​ និង​ទី១៤​ តុលា ​២០១៤​ ដែល​មានបំ​ណង​ក្នុង​ការ​បន្ត​ការ​សិក្សា ​បើទោះបី​ជា​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់​ថ្លៃ​សាលា​និង​ការ​ស្នាក់​នៅ​បន្ត​ការ​សិក្សា​ក៏ដោយ​ក្តី។​

សាកលវិទ្យាល័យធនធានមនុស្ស បានសហការជាមួយក្រុមហ៊ុនសិរីមង្គល ក្នុង​ការ​ផ្តល់​នូវ​អាហារូបករណ៍​សិក្សា​និង​ការងារ​ជួន​និស្សិត​ក្រីក្រ​ ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា ​និង​ផ្គត់ផ្តង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​ មាន​ន័យ​ថា​ ពួក​គេ​អាច​បន្ត​ការ​សិក្សា​ជាមួយ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ បើ​ទោះ​ណា​ជា​គ្រួសារ​ ឬ​អាណា​ព្យាបាល​របស់​ពួក​គេ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បញ្ជួន​ពួក​ឲ្យ​បន្ត​ការ​សិក្សា​នៅ​​រាជ​ធានី​ភ្នំពេញ​ក៏ដោយ។​

នេះជាការរួមគ្នាបញ្ចប់នូវបញ្ហារាំងស្ទះដល់ការបន្តការសិក្សាកសាងអនាគតរបស់​គ្រួសារ​កូនខ្មែរ​ ដែល​មាន​សមត្ថភាព​សិក្សា ​តែ​ខ្វះ​លទ្ធភាព។​ នៅមុននេះ ​គ្រប់​គ្នា​បារម្ភ​ពី​ការ​បញ្ហា​ជាប់​ឬធ្លាក់​បាក់ឌុប​ ក្នុង​ការ​កក់កៅអី​ថ្នាក់​មហាវិទ្យាល័យ​ តែ​ឱកាសនោះ​ត្រូវ​បាន​ផ្តល់​ហើយ ​ក្នុង​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្ររង។​ អ្វី​ដែល​ជា​ការ​បារម្ភ​មួយ​ទៀត​ គឺពាក់​ព័ន្ធ​នឹង​សំណួរសួរ​ថា ​តើ​ប្អូនៗ​អាច​បន្ត​ការ​សិក្សា​បាន​ដែរ​ឬទេ​ ស្រប​ពេល​ដែល​លទ្ធភាព​នៅ​មាន​កម្រិត?​ ឆ្លើយ​តប​នឹង​សំណួរ​នេះ​ ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​សេរីមង្គល​ ក្នុង​ការ​ឱកាស​សិក្សា​តាម​រ​យៈ​អាហា​រូបករណ៍​ ជា​ថ្នូរ​នឹង​ការ​ធ្វើការងារ​​ឲ្យ​​ក្រុម​ហ៊ុន​ក្នុង​រយៈ​ពេល​ព្រមព្រៀង​មួយ។

***អរគុណសាកលវិទ្យាល័យធនធានមនុស្ស (HRU Human Resource University, Cambodia)!


អនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យធនធានមនុស្ស(HRU) និង​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​(PKH)​

"សាកលវិទ្យាល័យធនធានមនុស្ស (HRU Human Resource University, Cambodia) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​(PKH)"

នេះជាMOUទី២ គិតត្រឹមចុងខែសីហា ២០១៤នេះ របស់​សាកល​វិទ្យាល័យ​បន្ទាប់​ពីការ​ចុះ​MOU​ជាមួយ​ក្រុម​ហ៊ុន​សេរីមង្គល​កាល​ពីថ្ងៃ​ទី២៥​ សីហា​ ២០១៤។​ អនុស្សរណៈ​យោគយល់​គ្នា​វាង​ សាកល​វិរទ្យា​ល័យ​ធនធាន​មនុស្ស​(HRU)និងមន្ទីរ​ពេទ្យ​ព្រះកុសមៈ​(PKH) គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​និង​ការ​ធានា​បាន​នូវ​កក់ក្តៅ​ដល់​សិស្ស​និស្សិត​ផ្ទាល់​ជា​ពិសេស​គឺ​ក្រុម​គ្រួសារ​អាណា​ព្យា​បាល​ នៅ​ពេល​មាន​ហេតុការ​ចៃដន្យ​គ្រោះថ្នា​ក់​ចរាចរណ៍​កើត​មាន​ឡើង ​ស្រប​ពេល​ដែល​សមី​និស្សិត​មិន​មាន​ប្រាក់​ក្នុង​ដៃ​ស​ម្រាក​ព្យាបាល​ឬបង់​ថ្លៃ​ភ្លាមៗ​ ឬ​ក៏​អាណា​ព្យាបាល​នៅឆ្ងាយ​ មិន​
អាច​មក​ទាន់​សភាព​ការ​ត្រូវ​មន្ទី​រ​ពេទ្យ​មួយ​ចំនួន​បដិ​សេធ​ទទួល​ ដោយសារមូលហេតុ​គ្មាន​ប្រាក់​នោះ​ គឺ​ត្រូវ​បាន​លុប​បំបាត់​ ដោយ​សារ​តែ​ពួក​គេ​ជានិស្សិត​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស។​ ពោល​គឺ​គេ​គ្រាន់​តែ​មាន​ការ​បញ្ជាក់​និង​សហការ​ពី​សាកល​វិទ្យា​ល័យ​ឬ​មាន​កាត​បញ្ជាក់​អត្ត​សញ្ញាណ​និស្សិត​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​(​HRU)​ពេល​នោះ​ភាគី​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​នឹង​ទទួល​យកជន​រងគ្រោះ​ភ្លាមៗ​ ដោយ​ឥត​លក្ខខណ្ឌ។​

ជាការទទួលខុសត្រូវពិសេសមួយ ក្នុងន័យយកចិត្តទុកដាក់ ពិសេសជួននិស្សិត​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស ​ហើយ​ដែល​កន្ល​ង​មក​សាកល​វិទ្​យាល័យ​ធនធាន​មនុស្ស​តាម​រយៈ​ក្លិប​កាក​បាទ​ក្រហម​ប្រចាំ​សាកល​វិទ្យាល័យ​ តែង​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជួន​ជន​រង​គ្រោះ​ជានិស្សិត​ អស់​ប្រមាណ​ជា​ជាង​៧លាន​រៀល​រួច​មក​ហើយ​ សម្រាប់​ឆ្នាំ២០១៤​នេះ។​

 

ក្លឹបកាកបាទក្រហមកម្ពុជា​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ បាន​ប្រគល់​ប្រាក់​១,៩០០,០០០រៀល​ដល់ ​និស្សិត​គ្រោះ​ថ្នាក់​ចរាចរណ៍​បីរ​រូប​ គិត​ត្រឹម​ខែកក្កដា​ ២០១៤​ នេះ​

Print E-mail
Thursday, 31 July 2014 13:07

ក្លឹបកាកបាទក្រហមកម្ពុជា​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ បាន​ប្រគល់​ប្រាក់​១,៩០០,០០០រៀល​ដល់ ​និស្សិត​គ្រោះ​ថ្នាក់​ចរាចរណ៍​បីរ​រូប​ គិត​ត្រឹម​ខែកក្កដា​ ២០១៤​ នេះ​

នៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៤នេះ ក្លឹប កាកបាតក្រហមកម្ពុជា​ប្រចាំ​​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ បាន​​ប្រគល់​​ប្រាក់​​ឧបត្ថម្ភ​​ដល់​និស្សិត​​ដែលទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្នាក់​នូវ​ទឹក​ប្រាក​ចំនួន​៦០០,០០០រៀល​ (ហុក​សិប​ម៉ឺន​រៀល​) ក្រោម​វត្តមាន​លោក​ យី​ ភារ៉ា ​តំណាង​​ឯកឧត្តម​សាកល​វិទ្យា​​ធិការ​​សាកល​វិទ្យា​​ល័យ​ធនធាន​មនុស្ស​(Human Resource University, Cambodia)។

និស្សិតរូបនេះមានឈ្មោះថា​ ស៊ុំ ធួក ​និស្សិតឆ្នាំទី៤ ឆមាសទី២ បន្ទប់ D-101 ​ជំនាន់​ទី១០​ (ឪពុក​ឈ្មោះ​ជៀប​ សឹម​, លេខ​ទូរ​ស័ព្ទៈ ​០៩៣ ​៨៧ ​៣០ ​៣៣)​ បាន​រង​គ្រោះ​ថ្នាក់​ប្រេះ​ឆ្អឹង​ជើង​ ត្រូវ​សម្រាក​​នៅ​​មន្ទី​រ​ពេទ្យ​ជាបន្ទាន់។​

ដោយ​ឡែក​ កាល​ពី​ថ្ងៃទី១០​ កក្កដា​ ២០១៤​ ក៏​មាន​និស្សិត​ពីរ​រូប​រួច​មក​ហើយ​ ដែល​បាន​ទទួល​ថវិការ​ឧបត្ថម្ភ​ពី​សាកល​វិទ្យា​ល័យ​ ក្នុង​ន័យ​រួម​ចំណែក​ជួយសម្រួល​ការ​លំបាក​របស់​និស្សិត​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​និស្សិត​ទាំង​ពីរ​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​។

  1. និស្សិត ជុន សារឿន ភេទ ប្រុស សិក្សាឆ្នាំទី៣ ឆមាសទី២ បន្ទប់ C-304 ជំនាញ​អក្សរ​អង់គ្លេស​ វេន​យប់​ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​៦០០,០០០រៀល​(ហុក​សិប​ម៉ឺន​រៀល)​
  2. និស្សិតឡៃ ភត្ត្រា ភេទស្រី សិក្សាឆ្នាំទី៤ ឆមាទី២ បន្ទប់C-203 ​ជំនាញ​ទេសចរណ៍​ វេន​យប់​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៧០០,០០០រៀល​(ចិ​ត​សិប​ម៉ឺន​រៀល)​។​

 

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ តែងបានជួយរួមចំណែកការលំបាកនិង​ការ​ខ្វះខាត​របស់​និស្សិត​ ជា​ពិសេស​និស្សិត​គ្រោះ​ថ្នាក់​ចរាចរ​​ជា​រឿយៗ​ កន្លង​មក​ជា​ច្រើន​រួច​មក​ហើយ។​សកម្មភាព​ក្លឹប​កាកបាទ​ក្រហម​កម្ពុជា​ ប្រចាំ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស​ ក្នុង​ការ​ផ្តល់​ថវិការ​ឧបត្ថម្ភ​ដល់​និស្សិត​រង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ព្រឹក​ថ្ងៃទី១០​ កក្កដា​ ២០១៤​ ក្រោម​វត្ត​មាន​លោក​សាស្រ្តាចារ្យ​យី ភារ៉ា​ តំណាង​ឯកឧត្តម​បណ្ឌិត​ឯក មនោសែន​ សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ធនធាន​មនុស្ស។​

សូមអញ្ជើញទស្សនាខ្លីបវីឌីអូខ្លីៈ

 
Prev123456789Next

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more