In This Section

ព៍ត៌មាន និង ព្រិត្តិការណ៍ផ្សេងៗ

សាកលវិទ្យាល័យបានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ

Print E-mail
Tuesday, 03 May 2016 17:54

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១,៥៩៨នាក់ (នារី ៦១៦នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០១៣-២០១៤ កន្លងមកនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

សាកលវិទ្យាល័យបានរៀបចំពិធី សូត្រមន្ត និងការប្រគំតន្ត្រីរាំកំសាន្ត ជូន​ដល់​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត

Print E-mail
Tuesday, 03 May 2016 17:50

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធីសូត្រមន្ត និងការប្រគំតន្ត្រីរាំកំសាន្ត ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។

 

អង្គ​​​​​​​ភាពប្រឆាំងអំពើពុករលួយ(ACU) ​​ចុះអនុស្ស​រណៈ​យោគ​យល់​គ្នា​ជាមួយ​សាកល​វិទ្យា​ល័យ​ធ​នធាន​មនុស្ស​(HRU) ​ស្តី​ពីកិច្ច​សហ​ប្រតិ​បត្តិ​ការសង្កេត​ការណ៍​ វាយ​តម្លៃ ​និង​ត្រួត​ពិនិត្​យដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៥​

Print E-mail
Friday, 14 August 2015 18:14

អង្គ​​​​​​​ភាពប្រឆាំងអំពើពុករលួយ(ACU) ​​ចុះអនុស្សរណៈ​យោគ​​យល់​​គ្នា​ជាមួយ​សាកល​វិទ្យា​​ល័យ​ធ​ន​ធាន​​មនុស្ស​​(HRU) ​ស្តី​ពី​កិច្ច​​សហ​​ប្រតិ​​បត្តិ​ការ​សង្កេត​​ការណ៍​ វាយ​តម្លៃ ​និង​ត្រួត​ពិនិត្​យដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១៥​

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅអគារD ជាន់ទី១ បន្ទប់D-101 នៃសាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ មាន​ការ​រៀប​ចំពិធី​ចុះអនុស្ស​រណៈ​រវាង​ សាកលវិទ្យាល័យធនធានមនុស្ស និងអង្គភាព ប្រឆាំងអំពើពុករលួយ ស្តីពី កិច្ចសហប្រតិបត្តិការសង្កេតការណ៍ វាយតម្លៃ និងត្រួតពិនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៤-២០១៥ ក្រោមអធិបតីភាព លោក អ៊ឹង ប៉ោហ្គិច សាកល-វិទ្យាធិការរង ជាតំណាង ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស និង លោកស្រី ម៉ា សូយិនដា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

សមាសសភាពអញ្ជើញចូលរួម រួមមាន គណៈគ្រប់គ្រង មន្ត្រីបុគ្គលិក សាស្រ្តាចារ្យ ព្រមទាំងនិសិ្សតទាំងអស់ សរុបប្រមាណ ១២៥នាក់។ នាឱកាសនោះ លោក សាកលវិទ្យាធិការរង បានធ្វើ សេចក្តីរាយការណ៍ដោយសង្ខេបថា និស្សិតស្ម័គ្រចិត្តមានចំនួន ៦៧នាក់ (ស្រី៤២នាក់) ដែលនឹងទៅចូលរួមជាមួយក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ការសង្កេតការណ៍ វាយតម្លៃ និងត្រួតពិនិត្យ ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៤-២០១៥ ដែលនឹងប្រព្រឹត្តិទៅ នាពេលខាងមុខឆាប់ៗនេះ។

បន្ទាប់មក លោកស្រី ម៉ា សូយិនដា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងដោយសង្ខេប ទៅលើខ្លឹមសារមួយចំនួន ដូចតទៅ :

១. ផ្នត់គំនិតវិជ្ជមាន និងអវិជ្ជមាន ទៅលើកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ

២. ការលើកទឹកចិត្ត សំរាប់អ្នកដែលប្រឡងជាប់ ដោយសមត្ថភាព ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល

៣. តួនាទី ភារកិច្ច សិទ្ធអំណាច និងការទទួលខុសត្រូវ របស់មន្រ្តីអង្កេតការណ៍

៤. ផ្សេងៗ

 
Prev123456789Next

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more