អំពីការសងថ្លៃសិក្សា

ការសងថ្លៃសិក្សា

១.​ ការរំលាយសាកលវិទ្យាល័យ និង​ការជម្រះ​បញ្ជីត្រូវ​អនុវត្ត​ផ្អែក​តាម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិ​ជ្ជកម្ម។

២. សាកលវិទ្យាល័យ​អាចត្រូវ​បាន​រំលាយ​ដោយ​មូល​ហេតុ​ដូច​ខាង​ក្រោម ៖

ក. មូលហេតុផ្ទាល់ ៖

- គោលបំណងចង់ធ្វើអាជីវកម្ម ត្រូវបានបញ្ចប់
- គ្មានលទ្ធភាពបន្តអាជីវកម្ម (ក្ស័យធន)
- មានការយល់ព្រម ឬប្រជុំសម្រេចពីម្ចាស់ភាគហ៊ុនដោយស្ម័គ្រចិត្ត

ខ. តុលាការមានសិទ្ធិរំលាយសាកលវិទ្យាល័យដោយមូលហេតុ​ស្របច្បាប់​ណា​មួយ
គ. ករណីប្រធានស័កដូចជា ប្រទេសមានសង្រ្គាម​ ចលាចល គ្រោះធម្មជាតិ ធ្វើឲ្យខូចខាតទាំងស្រុងដល់ធនធានរបស់សាកលវិទ្យាល័យ...។

៣. ករណីសាកលវិទ្យាល័យគ្មានទ្រព្យ ឬ/និងបំណុលអាចរំលាយពេលណាក៏បាន តាមការ​សម្រេច​​របស់​សមាជិក ភាគហ៊ុន។ ប៉ុន្តែ​ករណី​សាកល​វិទ្យាល័យ​មាន​ទ្រព្យ ឬ/និង​បំណុល​ សាកលវិទ្យាល័យ​ត្រូវ​ទូទាត់​បំណុល​ទៅ​ឲ្យ ភាគីម្ចាស់បំណុល និងភាគីដែល​ពាក់ព័ន្ធផ្សេងទៀតជាមុនសិន ទើប​អាច​បែងចែក​ភាគទ្រព្យ​ដែល​នៅ​សល់​ទៅ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ជាក្រោយ។

៤. កាតព្វកិច្ចសាកលវិទ្យាល័យចំពោះនិស្សិត

  • ជូនព័ត៌មានដល់និស្សិតបន្ទាប់ពីសម្រេចថារំលាយសាកលវិទ្យាល័យ
  • សាកលវិទ្យាល័យបង្កលក្ខណៈងាយស្រួលដល់ការផ្ទេរការសិក្សារបស់និស្សិត
  • រៀបចំឯកសារដើម្បីផ្ទេរការសិក្សាជូននិស្សិត
  • ដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងការសិក្សា
  • ជួយរកគ្រឹះស្ថានសម្រាប់ឲ្យនិស្សិតផ្ទេរទៅសិក្សាបន្ត
  • សងថ្លៃសិក្សាជូននិស្សិត ចំពោះនិស្សិតដែលបានបង់ប្រាក់រួចហើយ ប៉ុន្តែ​សាកលវិទ្យាល័យ​មិន​ទាន់​បាន​បំពេញ​សេវាកម្ម​ជូន​គ្រប់​តាម​ចំនួន​ក្រេឌីត​សម្រាប់​ឆមាស​សាមី ឬឆ្នាំសិក្សា​សាមី​តាម​ភាពជាក់ស្តែង។​ ប៉ុន្តែ​សាកលវិទ្យាល័យ​មិន​សង​ថ្លៃ​សិក្សា​ជូន​និស្សិត​ឡើយ​ក្នុង​ករណី​ប្រធានស័ក​ដូចជា ប្រទេសជាតិមានសង្គ្រាម ចលាចល គ្រោះធម្មជាតិ អគ្គីភ័យ ធ្វើឲ្យខូចខាតដល់ធនធានរបស់សាកលវិទ្យាល័យ...។

ចំពោះការសងទាំងអស់មានកម្រិតតាមភាគរយ នៃលទ្ធភាពទូទាត់ដែលសាកលវិទ្យាល័យ​មាន (ករណីសាកលវិទ្យាល័យក្ស័យធន ឬមានធនធានមិនគ្រប់គ្រាន់សម្រាប់ទូទាត់បំណុល)។

 

Mode of Study

Monday to Friday

Consists of three groups:

 • Morning
  07:30 am - 10:30 am
  English Extra Time
  10:30 am - 11:30 am
 • Afternoon
  01:00 pm - 04:00 pm
  English Extra Time
  04:00 pm - 05:00 pm
 • Evening
  05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

 • 07:00 am - 11:50 am  
  01:30 pm - 04:30 pm