Graduation Requirements

កម្មវិធីសិក្សា និងតម្រូវការចាំបាច់ដើម្បីទទួលបានសញ្ញាបត្រ

ដើម្បីទទួលបានសញ្ញាបត្រពីការសិក្សាតាមកម្រិតនីមួយៗ និស្សិតត្រូវសិក្សាតាមចំនួនក្រេឌីត​ និង​ឆ្នាំ​សិក្សា​ដូចខាងក្រោម ៖

  • ការសិក្សាវគ្គខ្លី ៖​ រយៈពេលសិក្សាអាស្រ័យតាមភាពចាំបាច់នៃលក្ខខណ្ឌ តម្រូវ​ការ​របស់​មុខ​​វិជ្ជា​សិក្សានីមួយៗ ។
  • ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ៖ មានកម្មវិធីសិក្សា ១ឆ្នាំសិក្សា មាន​ចំនួន​ក្រេឌីត​សរុប​យ៉ាងតិច ៣០ក្រេឌីត និងត្រូវឆ្លង់កាត់ការប្រឡងបញ្ជប់ជាស្ថាពរ។
  • ការសិក្សាថ្នាក់បិរញ្ញាបត្ររង ៖ មានកម្មវិធីសិក្សា ២ឆ្នាំសិក្សា មាន​ចំនួន​ក្រេឌីត​សរុប​យ៉ាងតិច​​៦២​ក្រេឌីត។ រយៈពេលសិក្សាដែលរាប់ចាប់តាំង​ពីការ​ចុះ​ឈ្មោះ​ចូលរៀន ពីដំបូងទៅមិនឱ្យ​លើសពី៣ឆ្នាំ សម្រាប់និស្សិត ពេញម៉ោង និងមិនឱ្យលើសពី ៥ឆ្នាំ សម្រាប់និស្សិតមិនពេញ​ម៉ោង និងត្រូវឆ្លងកាត់ការប្រឡងបញ្ចប់ជាស្ថាពរ។
  • ការសិក្សាថ្នាក់បរិញ្ញាបត្រ ៖ មានកម្មវិធីសិក្សា ៤ឆ្នាំសិក្សា ដោយ​រាប់​បញ្ចូល​ទាំងថ្នាក់​ឆ្នាំ​សិក្សា​​មូលដ្ឋាន​ត្រូវ​មាន​ចំនួន​ក្រេឌីត​សរុបយ៉ាងតិច ១២០ក្រេឌីត។​ រយៈពេល​សិក្សា​ដែលរាប់​ចាប់​​តាំង​ពី​ការ​ចុះ​ឈ្មោះ​ចូលរៀន ពីដំបូងទៅមិនឱ្យលើសពី៦ឆ្នាំ សម្រាប់​និស្សិត​ពេញ​ម៉ោង និង​មិនឱ្យលើសពី៨ឆ្នាំ សម្រាប់និស្សិតមិនពេញម៉ោង។​ ការប្រឡងបញ្ចប់យកសញ្ញាបត្រ មានជាពីរ​ប្រភេទគឺ ៖
  1. កម្មវិធីសិក្សាតម្រូវឲ្យសរសេរសារណា ឬ​ចុះ​អនុវត្ត​ការបង្រៀន​តាម​ថ្នាក់ (Practicum សម្រាប់​និស្សិត​អក្សរ​សាស្ត្រអង់គ្លេស​ឯកទេស​គ្រូវបង្រៀន) នៅឆ្នាំ​បញ្ចប់​ការសិក្សា និងប្រឡង​បញ្ចប់។
  2. កម្មវិធីសិក្សា​មិនតម្រូវ​ឲ្យសរសេរ​សារណា ឬមិនចុះអនុវត្តការបង្រៀន​តាមថ្នាក់ ដោយតម្រូវ​ឲ្យនិស្សិត​សិក្សា​មុខវិជ្ជា​នៅឆ្នាំទី៤ ឆមាសទី២ ច្រើន​ជាង​ជម្រើស​ប្រភេទទី១ និងប្រឡងបញ្ចប់។
  • ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ៖ មានកម្មវិធីសិក្សា ២ឆ្នាំសិក្សា ត្រូវ​មាន​ចំនួន​​ក្រេឌីត​សរុប យ៉ាង​តិច​៤៥ក្រេឌីត​ឡើងទៅ។​ រយៈពេល​សិក្សា​ដែល​រាប់ចាប់​ពី​ការ​ចុះ​ឈ្មោះ​​ចូល​រៀន​ពី​ដំបូង​ទៅ មិនឱ្យលើសពី៤ឆ្នាំ សម្រាប់​និស្សិត​ពេញ​ម៉ោង និងមិនឱ្យលើសពី៦ឆ្នាំ​សម្រាប់និស្សិតមិនពេញម៉ោង និងតម្រូវឲ្យសរសេរ​របាយការណ៍​ស្រាវជ្រាវ​នៅឆ្នាំបញ្ចប់​ និងប្រឡងបញ្ចប់។
  • ការសិក្សាថ្នាក់បណ្ឌិត ៖ មានរយៈពេលសិក្សាស្រាវជ្រាវយ៉ាងតិច៣ឆ្នាំសិក្សាឡើងទៅ និង​ត្រូវ​មានចំនួនក្រេឌីតសរុបយ៉ាងតិច៥៤ក្រេឌីតឡើងទៅ។ រយៈ​ពេល​សិក្សា​ដែល​រាប់​ចាប់​តាំង​ពី​​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ពីដំបូងទៅ មិនឱ្យលើសពី៨ឆ្នាំ។

ករណីនិស្សិតចង់ទទួលបានការផ្តល់ប្រឹក្សា​អំពី​ការសិក្សា ការបំពេញ​តម្រូវការចាំបាច់​ក្នុងការទទួលបាន​សញ្ញាបត្រ​តាម​កម្រិត​សិក្សា​ និងការជ្រើសរើស​ជំនាញ​ស្របតាម​តម្រូវ​ការ​ទីផ្សារ​ សាមីនិស្សិត​អាច​ពិភាក្សា​ជាមួយ​គ្រូទទួលបន្ទុក​ថ្នាក់​រៀន ឬបុគ្គលិក​ការិយាល័យ​កិច្ច​ការ​និស្សិត​ ឬបុគ្គលិក​ការិយាល័យ​កិច្ចការ​រកការងារ​ធ្វើ និងអតីតនិស្សិត...។

 

 

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm