ការគាំពារសុខភាព

ដើម្បី​ការពារ​សុខ​ភាព​ ​និង​ ​សុវត្ថិ​ភាព​ ​សាកល​វិទ្យា​ល័​យ​ធនធាន​មនុស្ស​បាន​បង្កើត​អោ​យ​មាន​ ​សំណាញ់​ការពារ​សុវត្ថិ​ភាព​ ​ដល់​និស្សិត​ ​បុគ្គលិក​ ​និង​ ​សា​ស្ដ្រា​ចា​រ្យ​ ដូច​ខាង​ក្រោម​ ​៖

  • មាន​គ្រូ​ពេទ្យ​ជំនាញ​ប្រចាំ​សាកល​វិទ្យា​ល័​យ​ ​សម្រាប់​ព្យា​បា​ល​ ​ស​ង្គ្រោះ​អ្នក​ជំងឺ​​ជានិស្សិ​ត​ បុគ្គលិក​ ​និង​ ​សា​ស្ដ្រា​ចា​រ្យ​ ដែល​មាន​ជំងឺ​ ​ឬ​ត្រូវ​ស​ង្គ្រោះ​បន្ទាន់​ក្នុង​ម៉ោង​បំពេញ​ការងារ​ ​ឬ​ម៉ោង​សិក្សា​។
  • បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ ​ជាមួយ​មន្ទីរ​ពេទ្យ​ព្រះ​កុ​ស​មៈ​ ​និង​ ​មន្ទីរ​សំ​រាក​ព្យាបាល​ ​តេ​ង​ សឿ​ន ​ដើម្បី​​បង្កើត​សំណាញ់​សុវត្ថិ​ភាព​សម្រាប់​សុខ​ភាព​ ​ធានា​កាត់​បន្ថយ​ការ​ចំណាយ​មិន​សម​ស្រប​ទៅ​លើ​ប​ញា្ហ​សេ​វា​ថែទាំ​ ​និង​ ​ព្យាបាល​សុខ​ភាព​ ​របស់​និ​ស្សិ​ត​ ​បុគ្គលិក​ ​និង​សា​ស្ដ្រា​ចា​រ្យ​ ជា​ពិសេស​ដើម្បី​ទទួល​ស​ង្គ្រោះ​ និង​ ​ព្យាបាល​ភា្ល​មៗ​ ​ ​នូវ​រាល់​អ្នក​ជំងឺ​ជា​និ​ស្សិ​ត​ ​បុគ្គលិក​ ​និង​សា​ស្ដ្រា​ចា​រ្យ​ នៃ​សាកល​វិទ្យា​ល័​យ​ធនធាន​មនុស្ស​ ​ ​ ​ដែល​ត្រូវ​ស​ង្គ្រោះ​ ឬ​ ​ព្យាបាល​បន្ទាន់​ ​ដោយ​មិន​គិត​អំពី​ការ​បង់​ប្រាក់​ជា​មុន​ ​។